សម្ដេច​ ស ខេង បង្គាប់ឱ្យ​សម្រួល​ការចេញឯកសារផ្សេងៗ ដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេច​ ស ខេង បង្គាប់ឱ្យ​សម្រួល​ការចេញឯកសារផ្សេងៗ ដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦

26/04/2018
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាលរាជធានី-ខេត្ត ឲ្យណែនាំដល់អាជ្ញាធមូលដ្ឋាន ជួយសម្រួល​ការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនឈរបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្ររបស់គណបក្សដែលបានចុះបញ្ជីត្រឹមត្រូវ សម្រាប់យកទៅប្រើប្រាស់ ក្នុងការចុះបញ្ជី​គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត នីតិកាលទី៦ ឆ្នាំ២០១៨។

នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រកាសឲ្យ​គណបក្ស​នយោបាយ ត្រៀមលក្ខណៈ​ដើម្បីចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ ចាប់ពី​ថ្ងៃទី២៩​មេសា ដល់​ថ្ងៃទី១៣​ឧសភា៕​     

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖