ឃាតកចាក់​សម្លាប់​ ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត​យក​ទ្រព្យសម្បត្តិ​ រួច​ដោះ​កាមេរ៉ា​សុវត្ថិភាព​យក​ទៅ​បាត់ ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាតកចាក់​សម្លាប់​ ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត​យក​ទ្រព្យសម្បត្តិ​ រួច​ដោះ​កាមេរ៉ា​សុវត្ថិភាព​យក​ទៅ​បាត់ ! ! !

24/04/2018
សៀមរាប ៖ ថៅកែលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង ត្រូវជនសង្ស័យប្រើកាំបិតចុងស្រួចចាក់ចំបំពង់កសម្លាប់ រួចប្រមូលយកទ្រព្យសម្បត្តិអស់មួយចំនួន។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពិត បារាំង អាយុ45ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សមត្ថកិច្ចបន្តថា តាមការពិនិត្យកន្លែងកើតហេតុ និងសាកសួរអ្នកជិតខាង ហេតុការណ៍ចាក់សម្លាប់នេះអាចកើតឡើងចន្លោះម៉ោង២១យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ប៉ុន្តែក្រុមគ្រួសារបានដឹង នៅម៉ោង៨ព្រឹក នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នេះ។សមត្ថកិច្ចនៅមិនទាន់ដឹងអំពីការបាត់បង់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅឡើយទេ ព្រោះជនរងគ្រោះរូបនេះគាត់រស់នៅតែម្នាក់ឯង។ ហើយករណីនេះ​ជនល្មើស ​បាន​ដោះ​យក​កាមេរ៉ា​សុវត្ថិភាព​ រួច​គេច​ខ្លួន​បាត់ទៅ។