បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃអង់តែន កំពុងតែកើតឡើងយ៉ាងគគ្រឹកគគ្រេងមេព្រៃ និងបរិស្ថានអសមត្ថភាពដូចគ្នា!! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃអង់តែន កំពុងតែកើតឡើងយ៉ាងគគ្រឹកគគ្រេងមេព្រៃ និងបរិស្ថានអសមត្ថភាពដូចគ្នា!! !

24/04/2018
កំពង់ធំ៖ បទល្មើសកាប់បំផ្លាញព្រៃឈើដឹកចេញពីព្រៃអង់តែន នៅក្នុងឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងតែកើតឡើងយ៉ាងពេញបន្ទុក តែមន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើដែលឈរជើងប្រចាំការនៅតំបន់នោះ បែរជារក្សាភាពស្ងាត់ស្ងៀម ឥតខ្វល់ពីរដ្ឋាភិបាលជប៉ុនដែលជាម្ចាស់ជំនួយ បានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីថែរក្សាព្រៃអង់តែនទុកធ្វើជាកំរោងរ៉េតបូរ។

តែផ្ទុយទៅវិញបទល្មើសទាំងអស់នេះត្រូវបានគេដឹកចេញតាមរទះក្របី និងគោយន្តកន្ត្រៃ យ៉ាងគក្រិកគក្រេង ហើយមន្ត្រីពាក់ពន័ឈរជើងប្រចាំការនៅតំបន់នោះបានត្រឹមតែទទួលយកលុយ ជាថ្នូរក្នុងការសូកប៉ានដើម្បីដឹកឈើចេញតែប៉ុណ្ណោះ ហើយលោក ប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកវិញ ប្រហែលជាលោកមិនបានដឹងទេ នៅក្នុងរឿងនេះ ឬមួយលោកដឹងហើយបែជាធ្វើមិនឃើញ បានជាមិនមានចំណាត់ការ នៅក្នុងនាមលោកជាអ្នកមានសិទ្ធក្រប់គ្រាន់។

សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់អង់តែនកើតមានយ៉ាងគគ្រឹកគគ្រែង គេដាក់ការសង្ស័យថាដោយមានការបើកភ្លើងខៀវពីមន្ត្រីបរិស្ថាន រដ្ឋបាលព្រៃឈើ គ្រប់គ្រង់ក្នុងតំបន់នោះ ហើយពេលដឹកចេញ ត្រូវបង់ លុយឱ្យមន្ត្រីប៉ូលិសសេដ្ឋកិច្ច ប៉េអឹម និងយោធាតាមដងផ្លូវទើបចេញបានដោយរលូនបែបនេះ។

ម្យ៉ាងទៀត ព្រៃឈើតូចធំ ត្រូវបានគេកាប់រុករានិន្ទ្រានក្នុង​តំបន់​ព្រៃ​ហាមឃាត់របស់រដ្ឋ យកមកលក់នៅទីផ្សារ យ៉ាងគគ្រឹកគ្រេង ដោយពុំត្រូវបាន ហាមឃាត់ ពីសំណាក់សមត្ថកិច្ចជំនាញនោះឡើយ ថែមទាំងបណ្តែត បណ្តោយ ឲ្យមានការដឹកជាហូរហែរ ដូចបុណ្យកឋិន ថ្ងៃ យប់ ទាំងកាឡេថងដឹកឈើមូល និងដឹកកូនឈើ អុសម៉ែត្រ មិនតិចកាឡេថងនោះទេ ចេញពីព្រៃអង់តែន ព្រៃសហគម ស្ថិតនៅក្នុងឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្ម កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលក្រុមអ្នកដឹកខ្លះបានកាប់ឈើធំៗ ហើយកាត់ជាអុសម៉ែត្រ អ្នកខ្លះកាប់ឈើមូលតូចៗសម្រាប់លក់ឲ្យដេប៉ូ ក្នុងនោះក៏មានរថយន្តប្រភេទ យីឌុប ៥ផ្លូវ ដឹកឈើមូល ដែលគេកាត់ត្រូវខ្នាតយកទៅលក់ឲ្យ រោងចក្រក្តាកុងផ្លាកកេ ដោយបន្លំថាជាអុសម៉ែត្រ ហើយដឹកបន្តកន្ទុយគ្នាទាំងយប់ទាំងថ្ងៃ បង្ករឲ្យមានផលប៉ះ ពាល់ព្រៃឈើយ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះរថយន្ត និងគោយន្តកាឡេថងទាំងនេះ បានបំផ្លាញផ្លូវលំជាច្រើនខ្សែឲ្យខូចខាតយ៉ាងដំណំ ស្ទើរតែពុំអាចចរាចរណ៍បាន ។

សកម្មភាពដឹកឈើមូល និងកូនឈើទាំងនេះ មហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីបានជា សមត្ថកិច្ចជំនាញបរិស្ថាន និង មេព្រៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ពុំមានវិធានការទប់ស្កាត់អ្វីបន្តិចសោះ បែរជាបណ្តែត បណ្តោយឲ្យមានការកាប់ ដឹកជញ្ជូនយ៉ាងនេះទៅវិញ ក្នុង១ឆ្នាំៗមានបុណ្យរុក្ខទិវាម្តង ហើយនាំគ្នាទៅដាំកូនឈើបានពី៤ទៅ៥ពាន់ដើម ១ម៉ឺនដើមទៅដាំរួចនាំគ្នាថត ចំណែកការកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃក្នុង១ ថ្ងៃ ៗ រាប់ពាន់រាប់ម៉ឺនដើមវិញនោះ បែរជាសមត្ថកិច្ចជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នាំគ្នាមើលរំលងអំពីបញ្ហានេះទៅវិញ ចំណែកព្រៃឈើដែលធំស្រាប់ ដែលមានស្រាប់ ហេតុអ្វីបានជាមិននាំគ្នាថែរក្សា។

លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ធ្លាប់បានប្រាប់តាមទូរស័ព្ទថា ចំពោះកូនឈើប្រសិនណាជាកាប់នៅក្នុងដីសម្បទានសង្គមកិច្ចដោយមានលិខិតអនុញ្ញាតិនោះវាអត់មានខុសច្បាប់នោះទេក៏ប៉ុន្តែបើសិន ណាជាពួកគាត់កាប់ចេញពីក្នុងតំបន់ព្រៃហាមឃាត់ ឬព្រៃសហគមន៍នោះ គឺត្រូវមានទោសចំពោះមុខច្បាប់ លោកនិងដាក់ផែនការដល់គ្រប់សង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើទាំងអស់ក្នុងខេត្តកំពង់ធំឲ្យមានវិធានការខ្ពស់ចំពោះបទល្មើសនៃការកាប់បំផ្លាញកូនឈើតូចៗនេះ។

ពលរដ្ឋស្នើរយ៉ាងទទូចដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ជួយពិនិត្យ និងចាត់វិធានការផង។