គិតខ្លីម៉េចគ្រាន់តែ អ្នកផ្ទះស្តីអោយរឿង​ដើរលេង​​យប់ ​ ដាច់ចិត្ត ចងក. សម្លាប់ខ្លួន! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គិតខ្លីម៉េចគ្រាន់តែ អ្នកផ្ទះស្តីអោយរឿង​ដើរលេង​​យប់ ​ ដាច់ចិត្ត ចងក. សម្លាប់ខ្លួន! ! !

23/04/2018
ពោធិ៍សាត់៖ បុរស​វ័យ ២៣ ឆ្នាំ​ម្នាក់ ដោយសារ​ខឹង​និង​បងប្អូន ស្តីបន្ទោស​តិចតួច រឿង​ដើរលេង​នៅពេល​យប់ ក៏បាន​គិត​ខ្លី សម្រេចចិត្ត​យក​ខ្សែ​លី​ឡុង ចងក សម្លាប់ខ្លួន នៅ​ផ្ទឹម​ផ្ទះ​ខាងលើ ខណៈ​បងប្អូន​និង​អាណា​ព្យាបាល ដេក​នៅ​ខាងក្រោម ។ ហេតុការណ៍បានកើតឡើងកាលពី​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅ​នឹង​ផ្ទះ​របស់ខ្លួន ក្នុងភូមិ​ព្រៃខ្លា ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

ជន​រង​ដែល​បាន​ចងក​សម្លាប់ខ្លួន​នោះ មានឈ្មោះ​ផេង សុជា ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ក្រោយ​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ បញ្ជាក់ថា​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ ចងក​ធ្វើអត្តឃាត ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន។ រហូតមកទល់​ពេលនេះ សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី។