ឃើញស្រីស្អាត ចងពុង ងូតទឹកម្នាក់ឯង ទ្រាំមិនបានចូលទៅយកក្រណាត់ទៅគ្រប ច្របាច់.កបំរុងបីយកទៅអុីកឹ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃើញស្រីស្អាត ចងពុង ងូតទឹកម្នាក់ឯង ទ្រាំមិនបានចូលទៅយកក្រណាត់ទៅគ្រប ច្របាច់.កបំរុងបីយកទៅអុីកឹ! ! !

23/04/2018
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង ១៨ និង០៥នាទី ថ្ងៃទី២១ មេសា ២០១៨ មានករណីប៉ុនប៉ងរំលោភមួយ បានកើតឡើងខណៈពេលដែលនារីម្នាក់ កំពុងតែចងពង់ងូតទឹក ត្រូវបុរសម្នាក់ចូលទៅចាប់ ដោយយកក្រណាត់ងូតទឹក របស់ព្រះសង្ឃទៅគ្របមុខនារីរងគ្រោះ តែពុំបានសម្រេច ត្រូវនារីរងគ្រោះស្រែងផ្អើលឲ្យគេជួយ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ហន ហាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ចំណែកនារីរងគ្រោះឈ្មោះ អ ម.ក ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអនឡាញ ។ ជនសង្ស័យនិងនារីរងគ្រោះមានទីលំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្កកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានសំពត់ងូតទឹករបស់ព្រះសង្ឃ ពណ៌ស្លាទុំចំនួនមួយ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោង១៨ ថ្ងៃទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នារីរងគ្រោះបានទៅងូតទឹកពាងនៅខាងមុខតូបដូនជីឈ្មោះ មាច សាម៉ុន ក្នុងវត្ដពាមមង្គល ស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ ដោយចងបំពុងស្លៀកសារ៉ុងកៅស៊ូ ។ ក្រោយពីងូតទឹករួច នារីរងគ្រោះពុំទាន់ផ្លាស់សម្លៀកបំពាក់នោះទេ ដោយនៅអង្គុយដុសធ្មេញសិន ខណៈនោះ ក៏មានជនសង្ស័យឈ្មោះ ហន ហាន បានប្រទះឃើញនារីរងគ្រោះកំពុងអង្គុយដុសធ្មេញ កបានយកស្បង់របស់ព្រះសង្ឃ ដោយបត់ជាបួនផ្នត់ រួចយកទៅគ្របលើក្បាលនិងមុខនារីរងគ្រោះ ហើយយកដៃខ្ទប់មាត់និងរិត.ក ភ្លាមនោះនារីរងគ្រោះបានរើបម្រាស់ រហូតត្រូវពាងទឹកបែកអស់មួយ និងដួលទៅលើភួក បណ្ដាលឲ្យកកិតក្បាលជង្គង់ស្តាំទៅលើថ្ម រងបួសស្នាមចំនួន២កន្លែង ,ស្នាមរបួសលើមេជើងស្តាំ១កន្លែង និងហើមបបូរមាត់ស្តាំ ក្នុងហេតុការណ៍នោះផងដែរ ស្រាប់តែដូនជីឈ្មោះ មាច ម៉ុន ដែលត្រូវជាជីដូនជនរងគ្រោះបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពចាប់ជើងលើកបីនារីរងគ្រោះ ភ្លាមនោះគាត់បានស្រែកឆោឡោថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យក៏បានទំលាក់នារីរងគ្រោះចុះ រួចរត់គេចខ្លួនបាត់តែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើង ដូនជីនិងនារីរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោង១ ដើម្បីជួយធ្វើការចាប់ខ្លួនជនសង្ស័យយកមកអនុវត្ដតាមនីតិវិធីច្បាប់ ។ ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។