នរក៩ជាន់កូនប្រុសបង្កើតសម្លាប់ម្តាយខ្លូនឯង ដែលខំបង្កើត និងចិញ្ចឹមដល់ធំ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នរក៩ជាន់កូនប្រុសបង្កើតសម្លាប់ម្តាយខ្លូនឯង ដែលខំបង្កើត និងចិញ្ចឹមដល់ធំ! ! !

23/04/2018
កំពត ៖ ពាក្យចាស់តែងតែពោលថាអ្នកណាសម្លាប់ ឪពុក ម្តាយឯង អ្នកនោះនិងទទួលរងនូវបាបកម្ម ចុះនរក៩ជាន់។តួយ៉ាងដូចបុរសម្នាក់នេះ នាយប់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ៧នឹង៣០នាទីយប់បានលើកកាំបិតកាប់ប្រហារជីវិតម្តាយបង្កើត ឱ្យស្លាប់ក្នុងថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ករណី ឃាតកម្ម កូនសម្លាប់ម្តាយបង្កើត នេះ កើតឡើង នៅ ក្នុងភូមិ ដំណាក់កន្ទួត ឃុំ ដំណាក់កន្ទួតខាត្បូង ស្រុក កំពង់ត្រាច ខេត្ត កំពត។

បើតាមមន្ត្រីនគរបាលឱ្យដឹងថា ជនរងគ្រោះឈ្មោះ រៀម ហែ ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមឃុំ កើតហេតុខាងលើ។

ចំណែកកូនជាឃាតកឈ្មោះ ណុំ សុរឿន អាយុ២៣ឆ្នាំ ហើយក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

ប៉ូលីសបញ្ជាក់ថា បើតាមការសាក សួរបំភ្លឺពីប្តី ជន រងគ្រោះ បានអោយដឹងថា ជនរងគ្រោះបាន ស្លាប់ តាំងពីវេលាម៉ោងប្រមាណ ៧និង៣០នាទី យប់ថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៨ ពេលដែល រូបត្រឡប់ មកពី ផ្ទះម្តាយវិញ នៅវេលា ម៉ោង១០ និង៣០នាទី ហើយឃើញឈាម នៅក្រោមផ្ទះ ចាក់សោរ ផ្ទះទៀត ពេលនោះ គាត់ក៏គាស់ ជញ្ជាំងផ្ទះ មើលទៅ ឃើញប្រពន្ធគាត់ ដេកស្លាប់ ទៅហើយ។

សមត្តកិច្ច មូលដ្ឋានបាន អោយដឹងថា គាត់បាន ទទួលព័ត៌មាន នៅវេលាម៉ោង ១១យប់ ពីប្រជាពលរដ្ឋ ហើយក៏ចុះមក ដល់ កន្លែងហេតុ ឃើញជន រងគ្រោះ ដេកស្លាប់ នៅលើផ្ទះតែម្តង។

សមត្តកិច្ច បានបន្តទៀតថា ជនដៃដល់ ដែល សម្លាប់ម្តាយនោះ ជាកូនប្រុសបង្កើត មានឈ្មោះ ណុំ សុរឿន ភេទ ប្រុស អាយុ ជាង២០ឆ្នាំ។ អីឡូវជននេះ កំពង់រត់ គេចខ្លូន។ តែ ទោះជាយ៉ាង ណាក៏ដោយ សមត្ថកិច្ច យើង និង តាមចាប់ខ្លូន ជនល្មើសនេះ មកផ្តាន់ទាទោស តាមផ្លូវច្បាប់។
ប៉ូលីសថា ជនឃាតកសម្លាយម្តាយឯងនេះ មានការប្រើប្រាស់ថ្នាំញៀនផងដែរ ។
ថ្នាំញៀនបំផ្លាញសុខភាព បំផ្លាញ់អនាគត បំផ្លាញ់សតិ ខួរក្បាលយើង ធ្វើឱ្យ វង្វេងលែងដឹងខុសត្រូវ លែងលស្គាល់ម៉ែ ឪ បងប្អូន ដូច្នេះត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។