បុរសប្រមឹកបើករថយន្តបុករះរថយន្ត២គ្រឿង, ម៉ូតូ៣គ្រឿង, របួស៤នាក់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសប្រមឹកបើករថយន្តបុករះរថយន្ត២គ្រឿង, ម៉ូតូ៣គ្រឿង, របួស៤នាក់! ! !

23/04/2018
ភ្នំពេញ​៖ ប៉ូលិសខណ្ឌច្បារអំពៅបានឃាត់បុរសប្រមឹកម្នាក់បើករថយន្តមួយគ្រឿងទាំងស្រវឹងស្រាបាត់បង់ស្មារតីគ្មានការប្រុងប្រយ័ត្នបើកបុកដោយចេតនា​ បុករះយានយន្តជាច្រើនចំណុចខូចខាតរបួសស្រាលធ្ងន់៤នាក់ចាប់ផ្តើម ពីផ្លូវជាតិលេខ១ រហូតផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ នៅវេលាម៉ោង២ និង​១០នាទីថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ១ ត្រង់ចំណុចមុខហាងនំបុ័ងបាយ័នក្នុង ភូមិដើមស្លែង សង្កាត់ច្បាអំពៅ២​​។

​ប៉ូលិសនិយាយថា​ រថយន្តបង្កម៉ាក Lexus​ RX300 ពណ៌ខ្មៅស្លាកលេខភ្នំពេញ 2L-3636 បើកបរដោយឈ្មោះ ហ៊ុន​ សុខុន​ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ​ លក់ដូរ​ ស្នាក់នៅផ្ទះលេខ២២បេអឺ០​ ផ្លូវលេខ៥៦៦​ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ ត្រូវបានប៉ូលិសវ៉ៃខ្នោះ។

​ប៉ូលិសបន្តថា​ ដំបូងរថយន្តនេះបើកតាមផ្លូវជាតិលេខ១​ ពីកើតទៅលិច​ ដល់ចំណុចមុខផ្ទះលេខ៦១០​ ក៏បុកម៉ូតូម៉ាកស្មាស់ពណ៌ក្រហម​ ស្លាកលេខភ្នំពេញ 1BQ-0714 បើកបរដោយឈ្មោះ សុខ​ លីសាន​ ភេទស្រី​ អាយុ១៤ឆ្នាំ មុខរបរសិស្សនិងអ្នករួមដំណើរឈ្មោះ ឆេង​ ស្រីពេជ្រ​ មុខរបរសិស្ស​ ស្នាក់នៅភូមិតាង៉ូវ​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ ដូចគ្នារងរបួសស្រាល​។

​បន្ទាប់មករថយន្តបង្កបានបន្តបើកមកដល់មុខផ្ទះលេខ៦០០ ផ្លូវជាតិលេខ១ ដដែលក៏បុកម៉ូតូមួយគ្រឿងទៀតម៉ាកស្កូពី​ ពណ៌ស​ ស្លាកលេខភ្នំពេញ 1S-5790 បើកបរដោយឈ្មោះ ឌី​ ហុង​ ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ របួសស្រាល​។

​លុះបើករត់មកដល់មុខផ្ទះលេខ១៩អឺ០​ ផ្លូវជាតិលេខ១​ ក៏បុករថយន្តម៉ាក Ford ពណ៌ទឹកប្រាក់ពីក្រោយ​ ស្លាកលេខរដ្ឋ ១៣-២-០៥៧៤​ បើកបរដោយឈ្មោះ សុខ​ ចំណាប់​ ភេទប្រុស អាយុ៤៥ឆ្នាំ​ មុខរបរមន្ត្រីអគ្គិសនី​ បណ្តាលឱ្យខូចស្រាល​​។

​ក្រោយមកបានបើករត់ឆ្លងស្ពានព្រះមុនីវង្សចាស់ចូលផ្លូវ ៦០ម៉ែត្របើកបុករថយន្តប៉ូលិស​ ម៉ាកម៉ាស្តារ​ ពណ៌ស​ ស្លាកលេខ ន-ប2-2093 បើកបរដោយឈ្មោះ ប៊ន​ សំអុល​ ភេទប្រុស អាយុ៤០ឆ្នាំ មន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ ខូចរថយន្តមួយចំហៀង​​។

​ជាបន្តបានបើកបុកម៉ូតូម៉ាកស្មាស់ពណ៌ស​ ស្លាកលេខកណ្តាល 1S-1467 បើកបុកដោយឈ្មោះ សួន​ ណារ៉ូ​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅក្រុងតាខ្មៅ​ ខេត្តកណ្តាល​ របួសធ្ងន់បាក់ជើង​ ដេកពេទ្យរុស្ស៊ី​​។ ទើបឈប់ទៅមុខលែងរួច​ ហើយអ្នកបើកបរត្រូវបានប៉ូលិសវ៉ៃខ្នោះ​។

​ប៉ូលិសបន្តទៀតថា​ សរុបទាំងអស់បុរសនេះបើកបុករថយន្តខូច២គ្រឿង​ បុកម៉ូតូ៣គ្រឿង​ របួសធ្ងន់ស្រាល៤នាក់​​។ បច្ចុប្បន្នយានយន្តទាំងអស់ត្រូវបានសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដោះស្រាយតាមច្បាប់​។