បើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការសម្របសម្រួល និងជួយរក ដំណោះស្រាយជូនបងប្អូនកម្មកររឺម៉ក់កង់បី! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការសម្របសម្រួល និងជួយរក ដំណោះស្រាយជូនបងប្អូនកម្មកររឺម៉ក់កង់បី! ! !

23/04/2018
ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៦:២៥នាទីល្ងាច ថ្ងៃសៅរ៍ ០៧កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ គណៈកម្មការរដ្ឋបាលសាលាខេត្តប៉ៃលិន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការសម្របសម្រួល និងជួយរក ដំណោះស្រាយជូនបងប្អូនកម្មកររឺម៉ក់កង់បី នៅក្នុងទីស្នាក់ការច្រកទ្វារអន្តរជាតិជាតិព្រំ ក្រោមអធិបតីភាព ឯកឧត្ដម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោម៖

-ក្រុមកម្មករទទួលយកអនុសាសន៍របស់ ឯកឧត្ដម អភិបាលខេត្ត និងយល់ស្របតាមលោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដែល លោកជំទាវបានផ្ញើរសារតាមទូរស័ព្ទជូនដល់ក្រុមកម្មករដើម្បីបានស្តាប់ពីការសម្របសម្រួល និងមានហេតុផលទៅវិញទៅមក
-អោយមានការជួបចរចាគ្នារវាងម្ចាស់ទំនិញ ឬឈ្មួញកណ្តាល ជាមួយនិងសមត្ថកិច្ចគយដែលឈរជើងនៅនឹងច្រកទ្វារអន្តរជាតិព្រំ ដើម្បីជៀសវាងការបាត់ចំណូលពន្ធរដ្ឋ ដោយហេតុផលថា ការសាងទំនិញពីរថយន្តបន្តមកម៉ូតូរឺម៉ក់កង់បី បន្ទាប់មកក្រុមកម្មករទៅសុំពីមន្ត្រីគយដើម្បីរួចពន្ធ ដូច្នេះការធ្វើបែបនេះនាំឱ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋ។
-ចំពោះផល្លានុផលផ្សេងៗ ដូចជាផ្លែស្វាយជាលក្ខណៈ ឯកជនដែលដឹកតាមម៉ូតូ ឬរឺម៉ក់កង់បីនោះគឺមិនដែលយកលុយទេកន្លងមក ប៉ុន្តែបើសុីឈ្នួលដឹកអោយឈ្មួញវិញគឺត្រូវយកលុយតាមទំនិញតិច ឬច្រើន។