បុរស់សតិមិនគ្រប់ម្នាក់ ចងកសម្លាប់ខ្លួន! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរស់សតិមិនគ្រប់ម្នាក់ ចងកសម្លាប់ខ្លួន! ! !

23/04/2018
ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ០៨កើត ខែពិសាខ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦១ត្រូវនិងថ្ងៃ២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៦.០០នាទីព្រឹក បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីចងកសំលាប់ខ្លួននិងដើមសង្កែមាត់ស្ទឹងក្រោយផ្ទះប្រហែល១៥០ម៉ែត្រ។
ក្រេាយពីទទួលបានពត៌មានភ្លាមលេាកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានបញ្ជាកម្លាំងនគរបាលជំនាញចុះទៅត្រួតពិនិត្យកន្លែងកេីតហេតុហេីយបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ស៊ន់ ប៉ារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅភូមិរកាឃុំកំពង់ក្តីស្រុកជីក្រែង បានចងកសម្លាប់ខ្លួននិងក្រម៉ាតាមការស្រាវជ្រាវរបស់កម្លាំងនគរបាលជំនាញនិងការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រេាះបានឲ្យដឹងថាជនរងគ្រេាះជា(មនុស្សមានសតិមិនគ្រប់)ហេីយនៅម៉ោង៥ល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០១៨ជនរងគ្រេាះបានផឹកស្រា១កំប៉ុងហើយក៍ដើរទៅក្រោយផ្ទះឯក្រុមគ្រួសារពុំចាប់អារម្មណ៍អ្វីឡេីយលុះព្រឹកឡើងទើបបងប្អូនដឹងនិងឃេីញចងកសម្លាប់ខ្លួន។ក្រេាយពីការពិនិត្យសមត្ថកិច្ចបានឲ្យដឹងថាក្នុងករណីនេះពុំមានពាក់ព័ន្ធទៅនិងបទល្មេីសព្រហ្មទ័ណ្ឌឡេីយសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិឃុំខាងលេី ។