ទូរសព្ទ​តម្លៃ ៣៩ ដុល្លារ​ឃើញ​តូច​ចឹង​ទេ តែ​មាន​មួយ​កំប្លេ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទូរសព្ទ​តម្លៃ ៣៩ ដុល្លារ​ឃើញ​តូច​ចឹង​ទេ តែ​មាន​មួយ​កំប្លេ!

05/04/2018
កាល​ប៉ុន្មាន​ខែ​មុខ ប្រិយមិត្ត​បាន​​ស្គាល់​ទូរសព្ទ​តូច​ច្រឡឹង​ម៉ាក DEAPOO តម្លៃ ៥ ដុល្លារ​លក់​ផ្អើល​គេ​ឯង និង​ទូរសព្ទ​តូច​​ជាង​គេ​លើ​លោក​លំដាប់​ទីពីរ​​​​​​ម៉ាក​ Elari។ ម្ដង​នេះ Sabay នឹង​ណែនាំ​ឲ្យ​ស្គាល់​ទូរសព្ទ​តូច​ច្រឡឹង​ម៉ូឌែល​​ថ្មី​ចុង​ក្រោយ​មួយ​ទៀត​របស់ Elari។
Ulcool phone
ទូរសព្ទ​ Ulcool phone អាចដាក់ស៊ីមបាន២ ប្រើប្រព័ន្ធប្លូធូស អាច​ចុច​បញ្ជា​លើ​អេក្រង់បាន​ដូច​ស្មាតហ្វូន​អីចឹង​ដែរ ឯ​តម្លៃ​ដាក់​នៅ​ខ្មែរ​ខ្ទង់​ប្រមាណ​ជា ៣៩ ដុល្លារ​ ប៉ុណ្ណោះ​និង​មាន​លក្ខណៈ​​ដូច​ខាង​ក្រោម៖
- មានកន្លែងដាក់ស៊ីម ២
- អាចភ្ជាប់ Bluetooth ទៅស្មាតហ្វូន​
- ពេលគេ call ចូល អ្នក​អាច​លើកតាមទូរសព្ទ Ulcool បាន
- អាចចាក់ស្តាប់បទចំរៀងបាន ដោយភ្ជាប់ជាមួយ Bluetooth
- អាចដាក់ម៉េម៉ូរី​បានដល់ 32GB
- មាន​មុខងារ​វិទ្យុ FM Radio
- មាន​មុខងារ recorder (record voice call)
- មុខងារ Mp3 Music Alarm,SMS, MMS, calendar,calculator និង Game។
- ម៉ាក​ Elari ប្រទេស​​រុស្ស៊ី​នេះ​ផង​ដែរ​ក៏​មាន​ផលិតផល​បច្ចេកវិទ្យា​​ជា​ច្រើនទៀត​ដូចជា SmartDrive - --- USB, កាស, នាឡិកាឆ្លាតវៃ​សម្រាប់​ក្មេងៗ ឆ្នាំង​សាក​ឥតខ្សែ PowerBanks ជាដើម៕