កុមារអាយុ១០ខែ ធ្លាក់ចូលលូបង្គន់លង់ស្លាប់ ខណៈម្តាយធ្វេសប្រហែសរវល់ធ្វើការងារ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុមារអាយុ១០ខែ ធ្លាក់ចូលលូបង្គន់លង់ស្លាប់ ខណៈម្តាយធ្វេសប្រហែសរវល់ធ្វើការងារ! ! !

04/04/2018
ខេត្តពោធិ៍សាត់៖ មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ក្រោយកុមារា១០ខែម្នាក់ បានធ្លាក់ចូលក្នុងលូបង្គន់ដែលគ្មានគម្រប បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្តាយធ្វេសប្រហែស រវល់ធ្វើការងារនៅខាងមុខផ្ទះ។
ករណីក្មេងលង់ទឹកស្លាប់ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង១៥នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចលូបង្គន់ក្រោយផ្ទះ ស្ថិតក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ ឌី រតនា អាយុ១០ខែ រស់នៅជាមួយឳពុឈ្មោះ ឌឿន ឌី អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ ហុន ស៊ុម អាយុ២៥ឆ្នាំ ក្នុងភូមិឃុំកើតហេតុខាងលើ។
លោកអធិការបានបន្តថា ក្មេងប្រុសរងគ្រោះខាងលើនេះ បានវាលេងយ៉ាងសប្បាយ រួចក៏រអិលធ្លាក់ចូលក្នុងលូបង្គន់គ្មានគម្របក្បែរផ្ទះ ខណៈដែលម្តាយធ្វេសប្រហែស កំពុងរវល់ធ្វើការងារនៅខាងមុខផ្ទះ មួយសន្ទុះក្រោយមកក៏បាត់កូន ក៏នាំគ្នាផ្អើលឆោឡោរកមើល តែឃើញសព អណ្ដែតក្នុងលូបង្គន់តែម្តង។
ក្រោយស្រង់សាកសពមក សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។