ខេត្តឧត្តរមានជ័យ៖ នៅរសៀលម៉ោង២ ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ គណៈកម្មាការគ្រប់គ្រងសេវាឯកជននិងឱសថក្លែងក្លាយដឹកនាំដោយមន្ទីរសុខាភិបាលខេត្តសហការជាមួយលោកព្រះរាជអាជ្ញារង និងមន្រ្តីប៉ូលីសក្រុងសំរោងបានចុះដកហូតសញ្ញាបត្រទន្តគិលានុបដ្ឋាកមធ្យមក្លែងក្លាយ(ឈ្មោះម៉ាត់យូសុះ)និងបិទបន្ទប់ថែទាំធ្មេញ ព្រមទាំងសំភារៈបរិក្ខារពេទ្យ ហើយជនល្មើសបានបញ្ចូនទៅតុលាការដើម្បីចាត់វិធានតាមផ្លូវច្បាប់ ។