មិន​តិច​ណា​លោក​ព្រះ​ជាង​៦០​តោន​ផង! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិន​តិច​ណា​លោក​ព្រះ​ជាង​៦០​តោន​ផង! ! !

03/04/2018
រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ករា​ណ៍​បឋម​ឱ្យ​ដឹង​ថា ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​​ប្រមាណ​ជាង​៦០​តោន ត្រូវ​​បាន​​រៀបចំ​​​ពិធី​​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា នេះ ដែល​ធ្វើ​ឡើងនៅ​ឯ​បរិវេណ​ជាប់​នឹង​សាលា​សង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពីធីនេះ ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

គួរ​បញ្ជាក់​ថា សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​ធ្វើការ​បង្ក្រាប និង​រឹង​អូស​ពី​ជន​សង្ស័យ ដែល​ធ្វើ​ចរាចរ​ស្ទុ​ក​ទុក ​ផលិត និង​ចាយ​ចាយ​ខុសច្បាប់​កាលពី​ពេល​កន្លង​មក ។