ផ្លូវ​រថភ្លើង​ជាង​​១០០ ​គីឡូម៉ែត្រ​ កំពុង​ដំណើរការ​កសាង​ឡើងវិញ​នៅ​ក្នុង​ដី​ខេត្ត​កំពង់ឆ្នាំង ​ដើម្បី​​​ធ្វើដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ​ពី​ជនបទ​មក​ទីក្រុង! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្លូវ​រថភ្លើង​ជាង​​១០០ ​គីឡូម៉ែត្រ​ កំពុង​ដំណើរការ​កសាង​ឡើងវិញ​នៅ​ក្នុង​ដី​ខេត្ត​កំពង់ឆ្នាំង ​ដើម្បី​​​ធ្វើដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ​ពី​ជនបទ​មក​ទីក្រុង! ! !

03/04/2018
ខេត្តកំពង់ឆ្នាំង​៖ ​ ​ផ្លូវ​រថភ្លើង​ជា​ផ្លូវ​គមនាគមន៍​សម្រាប់​ធ្វើ​ការ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ ដែល​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ត​ភ្ជាប់​ពី​ជនបទ​ទៅ​ទីក្រុង។ ក្រោម​ការដឹកនាំ និង​ការយកចិត្ត​ទុកដាក់របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្លូវ​រថភ្លើង​ជាង​ ១០០ ​គីឡូម៉ែត្រ​ នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង កំពុង​ដំណើរការ​កសាង​ជាថ្មី​ឡើងវិញ​ជាង​មួយ​ខែ​មក​ហើយ បន្ទាប់ពី​បាន​រង​ការ​ខូចខាត​ដោយ​សង្គ្រាម និង​មិនបាន​ដំណើរការ​រយៈពេល​ជាង ​៣០ ​ឆ្នាំ​កន្លង​មក​នេះ។

លោក​មេក្រុម​បច្ចេកទេស​ម្នាក់ កំពុង​កសាង​ផ្លូវ​រថភ្លើង​នៅក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង នៅ​ព្រឹកថ្ងៃទី​២ ខែមេសា ឆ្នាំ ​២០១៨ នេះ​បានឱ្យដឹងថា​ ផ្លូវ​រថភ្លើង​ក្នុង​ពេលនេះ​ គឺ​កសាង​ដោយ​ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប របស់លោក​ឧកញ៉ា គិត ម៉េង ដែល​មកដល់​ពេល​នេះ​កំពុង​កសាង​នៅក្នុង​ទឹកដីខេត្តកំពង់ឆ្នាំង ​ជាង​មួយ​ខែ​មកហើយ​។

​​ដោយឡែក​សព្វថ្ងៃនេះ ក្រុមបច្ចេកទេស​របស់​ក្រុមហ៊ុនមាន​ចំនួន​៨​ក្រុម គឺ​ ៣​ ក្រុម​កំពុងកសាង​ផ្លូវរថភ្លើង​នៅក្នុង​ដី​ខេត្តពោធិ៍សាត់ និង​ ៥ ​ក្រុម​ទៀត​កំពុង​កសាង​នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ដែលមាន​ប្រវែង​ជាង ​១០០ ​គីឡូម៉ែត្រ​។ ចំពោះ​ផែនការ​កសាង​ដែល​ក្រុម​បច្ចេកទេស​របស់​ក្រុមហ៊ុនបានទទួល​កសាង គឺ​ផ្លូវ​រថភ្លើង​ចាស់​ដែលមាន​ការ​រលុះ​បាក់​ស្រុត​ត្រូវ​ធ្វើការ​ឈូសឆាយ និង​ចាក់ដី​កិន​បង្ហាប់​ជាថ្មី។ ចំណែក​ដែក​កំណល់ និង​ដែក​រៃ​ចាស់ៗដែល​ច្រេះ​ពុក​ខូច​ត្រូវ​គាស់ដកចេញ ដោយ​ដាក់​ដែក​កំណល់ និង​ដែក​រៃ​ថ្មី។ ចំណែកនៅ​ចំណុច​ដែលមាន​ស្ពានតម្រូវឱ្យ​ដាក់​ឈើ​ផ្ចឹក​ជា​ឈើ​លេខ​មួយ​ធ្វើជា​កំណល់ ព្រោះ​ឈើ​ផ្ចឹក​មានគុណ​ភាពល្អ និង​កំណល់​ឈើ​នេះពេល​រថភ្លើង​បើកបរ​អាច​មាន​រំញោច ធ្វើឱ្យ​ស្ពាន​មាន​លំនឹង​ល្អ​មិន​ញ័រ​រំ​ជួយ និង​មិន​ធ្វើឱ្យ​ស្ពានឆាប់​ខូចខាត​។

​ទាក់ទង​នឹង​ការកសាង​ផ្លូវ​រថភ្លើង​ឡើងវិញ​នេះ លោក ម៉េង ហាក់ អភិបាលស្រុក​ទឹក​ផុស នៅ​ល្ងាចថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨ នេះ​បានឱ្យដឹងថា​ ការកសាង​ផ្លូវ​រថភ្លើង​ថ្មី​នេះ ក៏មានផលប៉ះពាល់​ជាមួយ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០​ គ្រួសារ​ផងដែរ នៅ​ចំណុ​ច​រ៉ា​រមាស ទីរួមស្រុក​ទឹកផុស ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដោះស្រាយ​គោលនយោបាយ​ឱ្យ​អោយ​ប្រជាពលរដ្ឋ​រួចរាល់ហើយ​តាំងពី​ឆ្នាំ ​២០១៥​ មកម្ល៉េះ​។​

លោក​អភិបាលស្រុក​បានឱ្យដឹង​ទៀតថា​ តាមច្បាប់​កំណត់​ចំណី​ដី​ផ្លូវ​រថភ្លើង​នៅក្នុង​ក្រុង​ត្រូវ​ចេញពីអ័ក្ស​ទៅ ​៤​ ម៉ែត្រ នៅក្នុង​ទីប្រជុំជន​ត្រូវ​ចេញពី​អ័ក្ស​ផ្លូវ​ទៅ​ ២០ ​ម៉ែត្រ និង ​នៅ​ជនបទ​ចេញពីអ័ក្ស​ផ្លូវ​ទៅ ​៣០ ​ម៉ែត្រ​។ ដោយឡែក​តាម​គោល​ការកំណត់​របស់​ថ្នាក់លើ ​តាម​លោក​ដឹង​គឺការកសាង​ផ្លូវ​រថភ្លើង​នេះ​ត្រូវ​កសាង​ឱ្យ​ហើយ​នៅមុន​ការបោះឆ្នោត​សកល ក្នុង​ខែ​កក្កដា ឆ្នាំ ​២០១៨ នេះ។