អ្នក​ភូមិ​ទាំងមូល​ភ័យ​ខ្លាច​ណាស់​រឿង​បំផ្ទុះ​ថ្ម​! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នក​ភូមិ​ទាំងមូល​ភ័យ​ខ្លាច​ណាស់​រឿង​បំផ្ទុះ​ថ្ម​! ! !

03/04/2018
ខេត្ត​ត្បូងឃ្មុំ ៖ ការដ្ឋាន​កិន​ថ្មរ​របស់​ឧកញ៉ា​ខ្នា ដែល​មា​នទី​តាំងនៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក
ត្បូងឃ្មុំ ក្រោយ​ពី​បិទ​មួយ​រយៈ​ដោយសារ​ការ​បំផ្ទុះ​យក​ថ្ម ផ្លោង​ខ្ទាត​ត្រូវ​ក្បាល​ពលរដ្ឋ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​នោះ ។ តែ​រាល់​ថ្ងៃនេះ​បាន​ដំណើរការ​ឡើង​វិញ​ហើយ ដោយ​រណ្តៅ​ជីក​យក​ថ្ម​មាន​ចម្ងាយ​ប្រមាណ​ជាង​២០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ភូមិឋាន តែ​នូវ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដដែល ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃុំ​ខាងលើ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ២០១៨​ថា ការដ្ឋាន​កិន​ថ្ម​ខាងលើ​នោះ​បាន​ផ្អាក​ប្រហែលជា​កន្លះ​ខែ ក្រោយ​ពី​បាន​បំផ្ទុះ​យក​ថ្ម ហើយ​បាន​ធ្វើ​ឲ្យ​បំ​ណ​ថ្ម​បាន​ផ្លោង​ខ្ទាត
មក​ត្រូវ​ក្បាល​របស់​ស្ត្រី​ម្នាក់ នៅ​ភូមិ​ស្រែ​សៀម​ស្លាប់​ភ្លាម​ៗ ហើយ​ក្រោយមក​ក៏​បាន​ដំណើរការ​ជា​ធម្ម
តា​វិញ សម្លេង​ផ្ទុះ​យក​ថ្ម​មិន​បាន​ថមថយ​នោះ​ទេ គឺ​នូវ​តែ​មាន​សម្លេង​ខ្លាំង​ឡើង​ញ៉​រញ្ជួយ​ផ្ទះ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក​រាល់ថ្ងៃ​ត្រង់ រណ្តៅ​យក​ថ្ម​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រ
មា​ណ​ជាង​២០០​ម៉ែត្រ មាន​ស៊ី​រ៉ែ​ន​បាន​រោទ៍​ឡើង ដើម្បី​ជា​សញ្ញា​ឲ្យ​ពលរដ្ឋ​នៅ​ក្នុងភូមិ​មានការ​ប្រុង​ប្រ
យ័​ត្ន ។ ឲ្យ​តែ​ឮ​បែប​នេះ​ពួក​គាត់​បាន​បិទទ្វារ​ផ្ទះ​នាំ​កូន​ៗ ប្រញាប់​រត់​ចេញ​មក​ថ្នល់ជាតិ​លេខ​៧​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ផ្ទុះ ព្រោះ​ខ្លាច​មាន​ដុំ​ថ្ម​ផ្លោង​មក​ខ្ទាត​ត្រូវ​ក្បាល បង្ក​ឲ្យ​គ្រោះថ្នាក់​ដូច​អ្នក​មុន ។

រាល់ពេល​ដែល​មាន​សំឡេង​បាន​ផ្ទុះ​ឡើង​បាន​ធ្វើ​ឲ្យ​ជញ្ជាំង​ផ្ទះ​របស់​គាត់​ឡើង​ហើប ។ កន្លង​មក​ក៏​មាន​ដុំ​ថ្ម​មួយ​ដុំ​ធំ​បាន​ផ្លោង​ធ្លាក់​មក​ក្បែរ​បន្ទប់ទឹក តែ​សំណាង​មិន​បាន​ត្រូវ​អ្នក​ណា​នោះ​ទេ គាត់​ក៏​ដូច​ជា​ពលរដ្ឋ​ផ្សេង​ទៀត​ធ្លាប់​បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ ដើម្បី​ឲ្យ​មាន​វិធានការ​ជាមួយនឹង​ម្ចាស់​ការដ្ឋាន​នោះ តែ​មិន​បាន​ផល​ទេ ។ ដោយ​រណ្តៅ​បំផ្ទុះ​យក​ថ្ម​កាន់តែ​រីក​ធំ​ឡើង​ៗ និង​បាន​រំកិល​បន្តិច​ម្តង​ៗ ឆ្ពោះ​មក​ផ្ទះ​របស់​គាត់​ផង​ដែរ ។

អ្នកម៉ៅការ​របស់​លោក​ឧកញ៉ា​ខ្នា ដែល​មើល​ការ​ខុស​ត្រូវ​នៅ​ការដ្ឋាន​កិន​ថ្ម​ស្រែ​សៀម​ប្រាប់​ថា ចំពោះ​ការ​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ខាងលើ​នេះ រូប​លោក​នឹង​រាយការណ៍​ទៅ​លោក​ឧកញ៉ា ដើម្បី​ឲ្យ​បាន​ដឹងផង​ដែរ ។

លោក​ប៊ុ​ន ធឿ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ការដ្ឋាន​របស់​ឧកញ៉ា​ខ្នា​ខាងលើ ក្រោយ​ពី​មាន​បំផ្ទុះ​យក​ថ្ម បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​រួច​មក ក៏​ត្រូវ​បាន​ក្រសួង​រ៉ែ និ​ថាមពល
ឲ្យ​ផ្អាក​មួយ​រយៈ ។ បន្ទាប់​មក​មន្ត្រី​របស់​ក្រសួង​បាន​ចុះ​មក​ពិនិត្យ និង​បាន​ផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​ដំណើរការ​ឡើង​វិញ នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ ហើយ​មុន​ពេល​បំផ្ទុះ​ត្រូវ​ស៊ី​រ៉ែ​ន​ឲ្យ​ពលរដ្ឋ​ដឹង​ជា​មុន ក្នុង​រយៈពេល​២៥​ទៅ​៤០​នាទី ដើម្បី​ឲ្យ​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន ។

ប្តី​របស់​ស្ត្រី​ដែល​ស្លាប់​កន្លង​មក​ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ការងារ​ឲ្យ​ធ្វើ​នៅ​ការដ្ឋាន​កិន​ថ្ម ឲ្យ​តែ​ទៅ​ធ្វើការ​ហើយ​ប្រាក់​បៀរ វត្សរ៍​ទទួល​បាន​លើស​ពី​កម្មករ​ផ្សេង​ៗ​ទៀត​ផង​ដែរ ជា​ការ​ទិញ​ទឹកចិត្ត ។ កន្លែង​ដែល​ផ្ទុះ​ពលរដ្ឋ​ថា នៅ​ជាង​២០០​ម៉ែត្រ ដល់​ផ្ទះ​របស់​គាត់​នោះ អាច​ជា​ចំណុច​ដែល​គេ​បំផ្ទុះ​យក​ថ្ម​តែ​ម្តង ។