ជាន់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​ឡើង​សួនច្បារ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជាន់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​ឡើង​សួនច្បារ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​! ! !

03/04/2018
រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​អ្នកបើកបរ​អះអាង​ថា ជាន់​ហ្វ្រាំង​មិន​ស៊ី​បាន​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​ឡើង​លើ​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ ហើយ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បណ្តាល​ឱ្យ​ទ្រេត​ហើយ​អ្នក​បើករថយន្ត​របួស​ជើង​ឆ្វេង​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ នៅ​មុខ​វត្ត​អន្លង់​ក្ងាន ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ រថយន្ត​ដឹក​ឥដ្ឋ​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-៣២៤៧ អ្នក​បើករថយន្ត​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​​ឡើយ ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​រថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​ដល់​មុខ​វត្ត​អន្លង់​ក្ងាន​ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​បាន​បត់​ឆ្វេង​ត្រឡប់​ក្រោយ​ធ្វើ​ឱ្យ​រថយន្ត​ដឹក​ឥដ្ឋ​នោះ​ទាញ​ចង្កូត​គេច​ក៏​ជ្រុល​ឡើង​សួនច្បារ និង​បុក​បង្គោល​ភ្លើង​តែ​ម្តង ។
តាម​អ្នកបើកបរ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ដោយសារ​តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី ។ នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ដឹក​ឥដ្ឋ​មក​ពី​ព្រែក​ពោធិ៍​យក​ទៅ​ដាក់​ឱ្យ​ម៉ូយ​នៅ​ច្បារ​អំពៅ​ពេល​មក​ក៏​គេច​រថយន្ត មួយ​គ្រឿង​គ្រោះថ្នាក់​ឡើង​សួន​បុក​បង្គោល​ភ្លើង​តែ​ម្តង ។