គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តបុកម៉ូតូដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តបុកម៉ូតូដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា! ! !

03/04/2018
ខេត្តរតនគីរី ៖ នៅថ្ងៃ ថ្ងៃច័ន្ទ២រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៨ វេលា០៨.១០នាទីនៅចំណុចមុខផ្ទះ ពូ ហេង លើដងផ្លូវជាតិលេខ ៧៨ ក្នុងភូមិសាស្ត្រភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបុកម៉ូតូដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលអោយរបួសធ្ងន់ចំនួន០៣នាក់ ១. អ្នកបើករថយន្តម៉ាក(ហាយប៊្រីក)ពណ៌សមានស្លាកលេខ ភ្នំពេញ2A 1170 ក្រោយពេលកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

២. ជនរងគ្រោះបើកម៉ូតូម៉ាកdreamពណ៌ខ្មៅមានស្លាកលេខ រតនគិរី 1C 1412 ឈ្មោះ ជិន សុខគឿន ភេទស្រី អាយុ ២២ឆ្នាំជនជាតិខ្មែរមុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។(រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង)
៣. អ្នករួមដំណើរឈ្មោះជិន ស្រីវិនភេទស្រី អាយុ ១៨ឆ្នាំជនជាតិខ្មែរទីលំនៅបច្ចុប្បន្ននៅជាមួយអ្នកបើកបរម៉ូតូខាងលើ។(រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង)។

៤. អ្នករួមដំណើរឈ្មោះជិន ស្រីណុង ភេទស្រីអាយុ១១ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅជាមួយអ្នកបើកបរម៉ូតូខលើ។ (រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង) មូលហេតុបណ្ដាលឱ្យគ្រោះថ្នាក់មកពីអ្នកបើករថយន្តបង្ក្តបើកលើសល្បឿនចូល ផ្លូវអាទិភាពរបស់ ភាគីមូតូទៅបណ្ដាលអោយគ្រោះថ្នាក់។​ បច្ចប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។