ប៉ូលីសម្នាក់វាយប្រពន្ធ របួសធ្ងន់ ​នាង បង្ហោះ FACEBOOK សុំ អគ្គស្នងការនគរបាលជាតិឱ្យជួយ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ូលីសម្នាក់វាយប្រពន្ធ របួសធ្ងន់ ​នាង បង្ហោះ FACEBOOK សុំ អគ្គស្នងការនគរបាលជាតិឱ្យជួយ! ! !

03/04/2018
ភ្នំពេញ រាល់ថ្ងៃតែម្តង ចប់រឿងមួយ ចូលរឿងមួយទៀត កើតមានឡើងរាល់ថ្ងៃ មិនថាអ្នកតូច អ្នកធំ អ្នកក្រ អ្នកមាននោះទេ សូម្បីតែអ្នកអនុវត្តច្បាប់ ក៏ព្រព្រឹត្តិនូវអំពើ ហិង្សា លើប្រពន្ធកូនដែរ ទោះ បីមានការអប់រំជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។

តួយ៉ាងរឿងខាងក្រោមនេះបានកើតឡើងក្តៅៗ ថ្មីៗ នេះ ដោយស្ត្រីវ័យក្មេងម្នាក់បានសរសេរបង្ហោះ ហ៊្វេសប៊ុកដោយបង្ហាញពីរូបភាពរងទារុណកម្មពីសំណាកប្តីជាមន្ត្រីនគរធំម្នាក់ ជានាយរងការរិយាល័យព្រហ្មទណ្ឌកំម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។ ជាមួយគ្នានេះនាងក៏បានអំពាវនាវទៅដល់លោកនេត្រ សាវឿន អគ្គស្នងការនគរបាលជាតិសូមជួយអន្តរាគមន៍រកយុត្តិធម៌ដល់រូបនាងផងដែរ។

ខាងក្រោមនេះគឺជាសំនេរដែលនាងជាប្រពន្ធបានសរសេរបង្ហោះតាមហ៊្វេសប៊ុក អាខោន ឈ្មោះ” Nun nou” ។

នាងខ្ញុំ ឈ្មោះ គុំ​ ស៊ុននូ​ ជាប្រពន្ធមានមានអេតាសុីវិលស្របច្បាប់ជាមួយឈ្មោះ​ កន​ សារុន​ ជានាយរងការិយាល័យព្រហ្មទ័ណស្រាលនៃស្នងកាដ្ឋាននគរបាលខេត្តប៉ៃលិន

​ សូមគោរពចូលមក
ឯកឧត្តមនាយឧត្តមសេនីយ៍​ នេត្រ​ សាវឿន​ អគ្គស្នងការនគរបាល​ ជាតិជាទីគោរព​ !
កម្មវត្ថុ:​ សុំមេត្តាជួយរកយុត្តិធម៌ដោយអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរដោយវាយ​ ដាល់​ ធាក់​ លើរូបនាងខ្ញុំ​។
កម្មវត្ថុខាងលើ: កាលពីយប់ថ្ងៃទី១.៤.២០១៨នៅវេលាម៉ោង១០នាទីយប់​ ឈ្មោះ​ កនសារុន​ ដែលជាប្តីខ្ញុំមានថារ:សកិ្កជាអ្នកយល់ច្បាប់បានដាល់នឹងទាស់កំភ្លៀងទាត់ធាក់នៅក្បែផ្លូវមួយរហូតខ្ញុំផ្ងាក្រោយរួចគាត់គេចខ្លួនបាត់ទៅធ្វើ​អោយខ្ញុំវង្វេងវង្វាន់ដល់ឥឡូវ​ នឹងដាល់ខ្ញុំចំគុំត្រចៀកខាងស្តាំង​
នេះរឺអ្នកយល់ច្បាប់​ អ្នកធ្វើការច្បាប់មកប្រើហឹង្សាលើប្រពន្ធកូន
អាស្រ័យហេតុនេះសូមលោកនាយមេត្តាជួយវិធានការរកយុត្តិធម៌អោយនាងខ្ញុំផង​ នាងខ្ញុំមានស្លាកស្នាមដោយអំពើហឹង្សាជាភស្តុតាង​ សូមមេត្តាចាត់ចុះមកជួយជាបន្ទាន់ផង។
សេចក្តីគួរពុំគួមេត្តាអធ្យាស្រ័យ​
#ជួយshareតៗគ្នាផងអំពើដ៍ព្រៃផ្សៃលើប្រពន្ធកូន​ព្រោះតែមានស្រីញីក្រៅផ្ទះ

* សូមអោយច្បាប់ជួយរកយុត្តិធម៌អោយនាងខ្ញុំផង សូមអគុណ ។

សូមបញ្ជាក់ផងដែរថា៖ ស្ត្រីម្នាក់ ប៉ោងមុខ ជាំភ្នែក ដោយស្នាដៃប្តីវាយដំយ៉ាងព្រៃផ្សៃនៅយប់ថ្ងៃទី​ ១​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ ម្សិលមិញនេះ បន្ទាប់ពីបានទទួលដំណឹងអំពីករណី​ ហឹង្សា​បង្ករឡើងដោយបុរសជាប្ដី​ឈ្មោះ​ សរ​ ចន្នីរឹទ្ធ​ អាយុ​ ៣២​ ឆ្នាំ​ ស្នាក់នៅផ្ទះលេខ​ ៦៣​ ដេ​ ផ្លូវ​ ៥៣​ បេតេ​ ភូមិ​ ក្បាល​ទំនប់​ សង្កាត់​ បឹងទំពុន​ ខណ្ឌ​ មានជ័យ​ ទៅលើប្រពន្ធ​បណ្ដាលអោយរបួសផ្ទៃមុខ​ និង​ ភ្នែក​ ធ្ងន់ធ្ងរ​ នោះរួចមក ​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានបញ្ជា អោយ​សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​ នៃ​ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ចុះស្រាវជ្រាវជា​បន្ទាប់ដើម្បី​ចាប់ឃាត់ខ្លួន​ជនល្មើសមក​ទទួលខុសត្រូវចំពោះមុខច្បាប់​។