អ្នក​ជំនាញ​ផ្នែក​វប្បធម៌៖ អាជ្ញាធរ និង​ពលរដ្ឋ​ផុស​ផុល ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នក​ជំនាញ​ផ្នែក​វប្បធម៌៖ អាជ្ញាធរ និង​ពលរដ្ឋ​ផុស​ផុល ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ! ! !

03/04/2018
រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ អាជ្ញាធរ​បាន​ជ្រើស​យក​ទី​តាំង​រមណីយដ្ឋាន​វត្ត​ភ្នំ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​២០១៨។ ក្នុង​នោះ​សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ឲ្យ​បាន​ផុស​ផុល​ដើម្បី​លើក​ស្ទួយ​តម្លៃ​វប្បធម៌​ជាតិ។ ក្រៅ​ពី​លេង​ល្បែង​ប្រជាប្រិយ​នៅ​សង្ក្រាន​វត្ត​ភ្នំ ក៏​មាន​ការ​ប្រគុំ​តន្ត្រី និង​ការ​រាំ​កម្សាន្ត​តាម​ប្រពៃណី​ទៀត​ផង។ ក្រៅ​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​តាម​បណ្ដា​ខេត្ត ស្ទើរ​តែ​ទាំង​អស់​បាន​ប្រកាស​រៀប​ចំ​សង្ក្រាន​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ដូច​ជា​នៅ​ខេត្ត​បាត់ដំបង កំពត​ ព្រៃវែង​ជា​ដើម​គឺ​ស្ថិត​នៅ​ក្នុង​គោល​បំណង​រួម​តែ​មួយ​អប​អរ​ដល់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ រួម​នឹង​ការ​លើក​កម្ពស់​តម្លៃ​វប្បធម៌​ជាតិ។

ប៉ុន្តែ​ទោះ​ជា​ព្រឹត្តការណ៍​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ មិន​ទាន់​ចូល​មក​ដល់​យ៉ាង​ណា​ក៏​ដោយ តំបន់​មួយ​ចំនួន ត្រូវ​បាន​គេ​រៀប​ចំ​លេង​ល្បែង​ប្រជាប្រិយ​ជា​បណ្ដើៗ​ហើយ ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​តាម​បណ្ដា​ខេត្ត។ តាម​រយៈ​រូបភាព​នេះ លោក បណ្ឌិត ឈត ប៊ុនថង មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង ​វប្បធម៌ អប់រំ និង​ទេសចរណ៍​ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​លើក​ឡើង​ថា អាជ្ញាធរ​និង​ពលរដ្ឋ​មាន​សកម្មភាព​ផុស​ផុល​ជាង​រាល់​ឆ្នាំ​ក្នុង​ការ​ត្រៀម​ខ្លួន​ចូល​រួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ដូច្នេះ​សកម្មភាព​អ៊ូអរ​នេះ នឹង​កើត​មាន​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​ចាំ​បាច់​ប្រមូល​ផ្ដុំ​នៅ​កន្លែង​ណា​មួយ​ឡើយ ដូច​ជា​ពពាក់​ពពូន​នៅ​សៀមរាប​ជា​ដើម។ នេះ​បើ​តាម​លោក​បណ្ឌិត ឈត ប៊ុនថង។

ចំណែក​នៅ​សៀមរាប​ឆ្នាំ​នេះ មិន​ខុស​ពី​រាល់​ឆ្នាំ​គឺ​មាន​រៀប​ចំ​ព្រឹត្តការណ៍​អង្គរ​សង្ក្រាន​ក្រោម​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ព្រឹត្តការណ៍​អង្គរ​សង្ក្រាន្ត​ជាមួយ​លោក​នៅ​លើ​ទឹក​ដី​សៀមរាប​ដោយ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ផង​ដែរ។