ប្រៀប​ធៀប OPPO F7 និង iPhone X តម្លៃ​ខុស​គ្នា​មិន​តិច តែ​គ្រឿង​ក្នុង គិត​គូរ​បាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រៀប​ធៀប OPPO F7 និង iPhone X តម្លៃ​ខុស​គ្នា​មិន​តិច តែ​គ្រឿង​ក្នុង គិត​គូរ​បាន

03/04/2018
ថ្មីៗ​នេះ OPPO ទើប​ចេញ Smartphone ស៊េរី​ថ្មី​របស់​ខ្លួន គឺ OPPO F7 ដែល​មាន​រូបរាង និង​លក្ខណៈ​មួយ​ចំនួន ស្រដៀង​នឹង iPhone X។ Sabay នឹង​ប្រៀបធៀប​ពី​ទូរសព្ទ​អេក្រង់​ឆក​តម្លៃ​ខ្ទង់ ៣០០ដុល្លារ និង​ខ្ទង់ ១ ០០០ដុល្លារ​ទាំង២ នេះ៖

១. រូបរាង
iPhone X ផ្ទៃ​ខាង​ក្រោយ​ក្រាល​ដោយ​កញ្ចក់ មាន​ស៊ុម​ជា​លោហធាតុ Stainless Steel ព្រម​ទាំង​មាន​កាមេរ៉ា​លៀន​ចេញ​មក​បន្តិច ជាមួយ​កម្រាស់ ៧,៧មីលីម៉ែត្រ និង​ទម្ងន់ ១៧៤ក្រាម។

ចំណែក OPPO F7 ក៏​មាន​ខ្នង​ក្រោយ​ជា​កញ្ចក់​ដែរ ហើយ​ស្រោប​មក​ដល់​មុខ ជា​ប្រភេទ Uni-Body ប៉ុន្តែ​កាមេរ៉ា​មិន​លៀន​មក​ច្រើន​ទេ ហើយ​ក៏​ឃើញ​មាន Sensor ស្កេន​ម្រាម​ដៃ​ផង​ដែរ ជាមួយ​កម្រាស់ ៧,៨មីលីម៉ែត្រ និង​ទម្ងន់ ១៥៨ក្រាម ដែល​ស្រាល​ជាង iPhone X ទោះ​បី​មាន​អេក្រង់​ធំ​ជាង។

២. អេក្រង់ និង​កម្រិត​បង្ហាញ​ភាព​ច្បាស់
OPPO F7 មាន​អេក្រង់ LTPS IPS LCD មាន​ទំហំ ៦,២៣អ៊ីញ លាត​ប្រហែល ៨២,៥% នៃ​ផ្ទៃ​ខាង​មុខ ដែល​ជា​អេក្រង់​ទ្រវែង​មាន​វិមាត្រ 19:9 Ratio មាន​កម្រិត​បង្ហាញ Full HD+ (2280 x 1080 ភិចស៊េល) និង​ដង់ស៊ីតេ​អេក្រង់ ៤០៥ ppi។

រីឯ iPhone X វិញ មាន​អេក្រង់ OLED ទំហំ ៥,៨អ៊ីញ​លាត​ប្រហែល ៨២.៩% នៃ​ផ្ទៃ​ខាងមុខ កម្រិត​បង្ហាញ​ក្បែរ​នឹង Quad HD ដែរ​គឺ (1125 x 2438 ភិចស៊ែល) និង​ដង់ស៊ីតេ​អេក្រង់ 458 ppi ដែល​អាច​បង្ហាញ​កម្រិត​រូបភាព បាន​ច្បាស់​ម៉ត់​ជាង ព្រម​ទាំង​មាន HDR10 ទៀត​ផង។


៣. កម្លាំង​ម៉ាស៊ីន
iPhone X ប្រើ​បន្ទះ Chip A11 Bionic, RAM 3GBមេម៉ូរី​ម៉ាស៊ីន 64 ឬ 128GB និង​ដំណើរ​ការ​ដោយ iOS 11។

OPPO F7 មាន​បន្ទះ Chip Helio P60, RAM 4 ឬ 6GB មេម៉ូរី 64 ឬ128GB ហើយ​អាច​បន្ថែម microSD បាន​ដល់ 256GB ផង​ដែរ។ F7 ដំណើរ​ការ​ដោយ Android Oreo និង​ប្រើប្រាស់​ផ្ទៃ Interface ColorOS 5.0 ជំនាន់​ចុង​ក្រោយ។ កម្លាំង iPhone X អាច​និយាយ​បាន​ថា​កប់​ហើយ តែ OPPO F7 ក៏​មិន​ណយ​ដែរ ព្រោះ RAM ធំ Chip ជំនាន់​ថ្មី និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត AI ដែល​ជំនួយ​ទៅ​លើ​ល្បឿន។


៤. កាមេរ៉ា
iPhone X មាន​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ​ទំហំ ១២មេហ្គាភិចស៊ែល​ទាំង ២គ្រាប់ កម្រិត Aperture f/1.8 និង f/2.4 ហើយ​មាន​មុខងារ​ទប់​លំនឹង OIS ទាំង ២ គ្រាប់​ដូចគ្នា ជំនួយ​ការ​ថត​វីដេអូ 4K ល្បឿន ៦០ហ្វ្រេម បាន​ល្អ។ កាមេរ៉ា​មុខ​មាន​ទំហំ ៧មេហ្គាភិចស៊ែល Aperture f/2.2 ថត​រូបភាព​បាន​ស្អាត​ល្អ និង​ថត​ព្រាល​ផ្ទៃ​ខាង​ក្រោយ​ផង​ដែរ។

កាមេរ៉ា​ក្រោយ OPPO F7 មាន​ទំហំ ១៦មេហ្គាភិចស៊ែល Aperture f/1.8 និង​ថត​វីដេអូ​ត្រឹម Full HD ប៉ុណ្ណោះ ដែល​ពិបាក​ប្រជែង​ជាមួយ iPhone X។ តែ​បើ​មើល​កាមេរ៉ា​ខាង​មុខ​វិញ F7 ហាក់​មាន​ប្រៀប​ជាង ដោយ​ប្រើ Sensor IMX576 ធំ​បំផុត​របស់ Sony ដែល​ចាប់​រូបភាព​ក្នុង​ទំហំ ២៥មេហ្គាភិចស៊ែល កម្រិត Aperture f/2.0 ប្រើប្រាស់ Lens ធំ មុខងារ HDR បច្ចេកវិទ្យា​ចាប់​មុខ ២៩៦ចំណុច និង​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត។

៥. ថាមពល​ថ្ម
iPhone X មាន​ថាមពល​ថ្ម ២ ៧១៦mAh អាច​ប្រើ​បាន​មធ្យម និង​សាក​ថ្ម​បាន​លឿន ព្រម​ទាំង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ទៀត​ផង។

ចំពោះ OPPO F7 វិញ មាន​ថាមពល​ថ្ម ៣ ៤០០mAh ដែល​ធំ​ជាង​ច្រើន​គួរ​សម​ដែរ ហើយ OPPO ក៏​បំពាក់​មុខងារ AI Battery Management សម្រាប់​សន្សំ​ថ្ម​នៅ​ពេល​ប្រើប្រាស់​ផង​ដែរ ពី​លើ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន។

៦. តម្លៃ
iPhone X មាន​តម្លៃ ១ ០៥០ដុល្លារ សម្រាប់​ម៉ូដែល 64GB និង ១ ១៥០ដុល្លារ ចំពោះ 256GB ហើយ​បើ​ចង់​បាន​ធានា ១ឆ្នាំ​ពី​ក្រុមហ៊ុន វា​មាន​តម្លៃ​ដល់ ១ ២២៨ដុល្លារ និង 256GB តម្លៃ​ដល់ ១ ៤០៨ដុល្លារ​ឯណោះ។
ចំពោះ OPPO F7 វិញ ហាក់​មាន​តម្លៃ​រាង​គ្រាន់​បើ​ជាង ខ្ទង់ ៣០០ ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ម៉ូដែល RAM4GB និង​មេម៉ូរី 64GB ចំណែក​ម៉ូដែល RAM6GB និង​មេម៉ូរី 128GB តម្លៃ​ខ្ទង់ ៤០០ដុល្លារ​ប៉ុណ្ណោះ៕