ឥណ្ឌាបានក្លាយជាប្រទេសផលិតទូរសព្ទធំជាងគេ លំដាប់ទីពីរ ឈរពីក្រោយប្រទេសចិន។ នេះបើតាមការឲ្យដឹងពីសមាគមសេវាទូរសព្ទរបស់ឥណ្ឌា។
ផ្អែកតាមប្រភពដដែលឲ្យដឹងថា ឥណ្ឌាកាន់កាប់បាន ១១% លើតួលេខផលិតទូរសព្ទជាសកលនៅឆ្នាំ ២០១៧ ធៀបនឹង ៣% កាលពីឆ្នាំ ២០១៤។ ឥណ្ឌាបានជំនួសតំណែងប្រទេសវៀតណាម ក្លាយជាប្រទេសផលិតទូរសព្ទធំលំដាប់ទី ២។
មន្ត្រីមួយរូបនៃក្រសួងអេឡិចត្រូនិក និង ព័ត៌មានវិទ្យារបស់ឥណ្ឌា បាននិយាយពីការកំណត់គោលដៅផលិតទូរសព្ទឲ្យបាន ៥០០ លានគ្រឿងនៅឆ្នាំ ២០១៩ ដែលមានតម្លៃប៉ាន់ស្មាន ៤៦ ពាន់លានដុល្លារ។
គួរដឹងថានៅឆ្នាំ ២០១៧ កន្លងទៅ ប្រទេសចិនអាចផលិតទូរសព្ទបាន ៩០១,២ លានគ្រឿង ជាប្រទេសផលិតទូរសព្ទបានច្រើនជាងគេ ឈរនៅលំដាប់ទីមួយ៕
ប្រភព៖ Statista | livemint ប្រែសម្រួល៖ ឡៃហ៊ាង
