Bayern សម្រេច​ចិត្ត​នឹង​ទិញ James ផ្ដាច់ ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Bayern សម្រេច​ចិត្ត​នឹង​ទិញ James ផ្ដាច់ ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់

02/04/2018
នាយក​ក្លឹប  Bayern Munich បាន​សម្រេច​ថា ពួក​គេ​នឹង​ចាយ​ប្រាក់​៤២​លាន​អឺរ៉ូ​បន្ថែម​ទៀត ដើម្បី​ទិញ​ផ្ដាច់ James Rodriguez ពី​ Real Madrid ក្រោយ​កុងត្រា​ខ្ចី​ជើង​ពីរ​ឆ្នាំ​​បញ្ចប់។


កាល​ពី​រដូវ​ក្ដៅ​មុន Real Madrid បាន​​យល់ព្រម​ឲ្យ James ផ្លាស់​ទៅ​អាល្លឺម៉ង់ ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ ដោយ​ពេល​នោះ Bayern បាន​បង់​​១៣​លាន​អឺរ៉ូ ហើយ​ប្រសិន​ពួក​គេ​ចង់​ទិញ​ផ្ដាច់​ត្រូវ​ផ្ដល់​លុយ​បន្ថែម​៤២​លាន​អឺរ៉ូ​ទៀត។

នៅ​ពេល​នេះ​ក្លឹប​ទាំង​ពីរ នឹង​ធ្វើ​ការ​សម្រេច​​ចិត្ត​ផ្ទេរ​ជា​អចិន្ត្រៃយ៍ មាន​ន័យ​​ថា Real Madrid នឹង​ទទួល​បាន​ប្រាក់​៥៥​លាន​អឺរ៉ូ សម្រាប់​តម្លៃ​ខ្លួន​របស់​កីឡាករ​សញ្ជាតិ​កូឡំប៊ី​រូបនេះ។ ចាប់​តាំង​ពី​​ផ្លាស់​ចេញ Jame បាន​សិក្សា​ពី​បាល់ទាត់​នៅ​អាល្លឺម៉ង​ច្រើន និង​មាន​អារម្មន៍​សប្បាយ​ចិត្ត​នៅ Allianz Arena។ បច្ចុប្បន្ន​នៅ Bayern គេ​រក​បាន​៥​គ្រាប់ និងបញ្ជូន​ឲ្យ​គេ​ទាត់​ចូល​ទី​១១​គ្រាប់ក្នុង​រដូវ​កាល​នេះ​៕