បុរសម្នាក់បេីកបរម៉ូតូជ្រុលទៅបុករថយន្តពីក្រោយបណ្តាលអោយបាក់កស្លាប់ទាំងយប់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសម្នាក់បេីកបរម៉ូតូជ្រុលទៅបុករថយន្តពីក្រោយបណ្តាលអោយបាក់កស្លាប់ទាំងយប់! ! !

02/04/2018
ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៧យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡើងដោយបុរសម្នាក់បេីកម៉ូតូក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ទៅបុករថយន្តកាម៉ាស់ពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ហេតុការណ៍នេះបានកេីតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំនុចភូមមិពុកឆ្មា ឃុំអង្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា៖មុនពេលកេីតហេតុមានបុរសម្នាក់ឈ្មោះ សុឹម ស៊ត ភេទប្រុស អាយុ ៥៧ឆ្នាំ បេីកបរម៉ូតូម៉ាកវេវពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1C-4839ក្នុងទិសដៅស្របទិសគ្នាពីកេីតទៅលិចជ្រុលទៅបុករថយន្តដូចការរៀនរាប់ខាងលើ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។