លេចធ្លាយដំណឹងថា ឃួន ឡាប៊ូរ៉ាវី ទៅធ្វើតេស្ដនៅ League កំពូលរបស់ថៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លេចធ្លាយដំណឹងថា ឃួន ឡាប៊ូរ៉ាវី ទៅធ្វើតេស្ដនៅ League កំពូលរបស់ថៃ

02/04/2018
ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹងកេត​ ឃួន ឡាប៊ូរ៉ាវី​ នឹង​ចេញ​ដំណើរ​ទៅ​ធ្វើ​តេស្ត​នៅ​ក្លឹប​មួយ​ក្នុង​លីគ​បាល់ទាត់​កំពូល​របស់​ប្រទេសថៃ។


ឃួន ឡាប៊ូរ៉ាវី​បាន​ប្រាប់​ថា រូប​គេ​ពិត​ជា​​ទៅ​ធ្វើ​តេស្ត​នៅ​ក្លឹប​កំពូល​របស់​ថៃ​មែន។ ការ​ធ្វើ​តេស្ត​នេះ​ រូប​គេ​នឹង​ចំណាយ​ពេល​មួយ​សប្តាហ៍។ យ៉ាង​ណា​ រូប​គេ​មិន​ទាន់​បង្ហើប​ឈ្មោះ​ក្លឹប​នៅ​ឡើយ​ទេ។ បន្ទាប់​ពី​ចប់​តេស្ត​មួយ​សប្តាហ៍​ទើប​អាច​ដឹង​ថា ក្លឹប​មួយ​ណា។

រយៈ​ពេល​២​ប្រកួត​ចុង​ក្រោយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឃួន ឡាប៊ូរ៉ាវី​ រក​គ្រាប់​បាល់​បាន​រហូត​ក្នុង​នោះ​រក​បាន​១​គ្រាប់​ពេល​កម្ពុជា​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ឡាវ​ ១-០ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ទឹក​ដី​ឡាវ និង​ក្រោយ​ស៊ុត​ចូល​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន​នៅ​ពេល​កម្ពុជា​ចាញ់ ២-១។ រូប​គេ​ជា​ម្ចាស់​ស្បែក​​មាស​​​ក្នុង​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៧ និង​ជាសមាជិក​ដ៏​សំខាន់​ម្នាក់​ជួយ​ក្រុម​បឹងកេត​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​២​រដូវ​កាល​ជាប់​គ្នា៕