Spurs បានកែប្រែប្រវត្តិសាស្រ្ដក្នុងរយៈពេល ២៩ ឆ្នាំជាមួយ Chelsea - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Spurs បានកែប្រែប្រវត្តិសាស្រ្ដក្នុងរយៈពេល ២៩ ឆ្នាំជាមួយ Chelsea

02/04/2018
Alli&Eriksen ជួយ​ Spurs បញ្ចប់​​ភាព​មិន​ដែល​ឈ្នះ​ក្នុង​ផ្ទះ Chelsea រយៈ​ពេល​២៨​ឆ្នាំ

ទីបំផុត Spurs រក​ឃើញ​ជ័យជម្នះ​ដំបូង​ក្នុង​ផ្ទះ​ Chelsea រយៈពេល​២៨​ឆ្នាំ​ចុងក្រោយ បន្ទាប់​ពី​ពួក​គេ​បាន​ប្រកួត​យក​ឈ្នះ​ក្នុងលទ្ធផល​ ៣-១ កាល​ពី​យប់​មិញ។


ក្នុង​កីឡដ្ឋាន Stamford Bridge ម្ចាស់​ផ្ទះ Chelsea ជា​អ្នក​បំបែក​ពងមាន់​បាន​មុន ដោយ​ Alvaro Marata ក្នុង​វគ្គ​ទី​មួយ។ ចូល​វគ្គ​ទី​២ មិន​ទាន់​បាន​១​នាទី​ផង Christian Eriksen ក៏​រក​គ្រាប់​តាម​ស្មើ​ឲ្យ Spurs វិញ។ ជា​ការ​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ Dele Alli បាន​ទាត់​បញ្ជូល​ទី​ដល់​ទៅ២​គ្រាប់​ត្រឹម​៤​នាទី ពោល​នាទី​៦២​និង​៦៦។

៣-១ គ្រប់គ្រាន់​សម្រាប់ Spurs បាន​៣​ពិន្ទុ​ បន្ថែម​​ឈរ​លេខ​៤​ចាញ់​​ក្រុម​លេខ​បី​ Liverpool ២​ពិន្ទុ តែ​សល់​មួយ​ប្រកួត​ក្នុង​ដៃ ខណៈ Chelsea នៅ​លេខ​៥។ ២៧​ប្រកួត​ចុងក្រោយ​លេង​នៅ​ដី Chelsea ក្លឹប Spurs មិន​ដែល​ឈ្នះ​ឡើយ​គឺ ស្មើ​៩ ចាញ់​១៨​ តែ​នៅ​ប្រកួត​ទី​២៨​ទើប​ពួក​គេ​រក​​បាន​ជោគជ័យ​លើក​ដំបូង។