ប៉ៃលិន ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ ទឹកស្ទឹងប៉ៃលិន ដែលជាដង្ហើមជីវិត សម្រាប់ផ្គត់ផ្គង់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាច្រើនភូមិ ដូចជា ភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់បរយ៉ាខា និងភូមិអូរច្រាកណ្តាល ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិនា នាជាច្រើនទៀតនៅតាមបណ្តោយដងស្ទឹងនេះ ស្រាប់តែប្រែក្លាយទៅជាល្អក់កករ ហូរពីលើមកសុទ្ធតែភក់ជ្រាំ ដូចខ្ទុះខួរត្រីអណ្តែង ។ពោលគឺប្រើប្រាស់លែងកើតតែម្តង។