ប្រទះឃើញសពបុរសម្នាក់ក្នុងសភាពរលួយសល់តែឆ្អឹង ក្នុងចំណុចអង់តែនទូរសព្ទ័ស្មាត! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទះឃើញសពបុរសម្នាក់ក្នុងសភាពរលួយសល់តែឆ្អឹង ក្នុងចំណុចអង់តែនទូរសព្ទ័ស្មាត! ! !

02/04/2018
ខេត្តកណ្តាល៖ ប្រទះឃេីញសាកសពបុរសម្នាក់ក្នុងសភាពស្អុយរលួយកាលពីវេលាម៉ោង ១១និង៤៥នាទីថ្ងៃទី០១.ខែមេសា ឆ្នាំ២០១៨ចំណុចអង់តែនទូរសព្ទ័ស្មាត(ក្រុមហ៊ុនអុីដតកូ) អូរល្វា ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
សាកសព មិនស្គាល់ អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែលចន្លោះពី
៤០ឆ្នាំ ទៅ ៥០ ឆ្នាំ( មានស្ថានភាពរលេះរលួយសាច់)ស្លៀកខោខូវប៊យជេីងវែង ខៀវ ក្រណាត់យឺតខ្សែក្រវ៉ាត់ពណ៍ខ្មៅ ក្បាលដែករូបផ្កាយ (ទាហាន)អត់មានពាក់អាវ ។
កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត កម្លាំងអធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍ ពេទ្យ​មណ្ឌល​សុខវភាព ក្រុមប្រឹក្សាឃុំ ភូមិបានពិនិត្យសាកសព។
ការពិនិត្យ សាកសពដេកផ្កាប់មុខដៃស្តាំមានស្នាមចាក់សាក់នៅលេីកំភួនដៃ(រូបផ្កាកូលាប)ក្បាលផ្នែកខាងក្រោយមុតដល់ខាងមុខ (ពីប្រជុំកណ្តាលរហូតដល់មុខ លេីចុងចិញ្ចេីមខាងឆ្វេង)ស្លៀកខោលីអូពណ៍ខ្មៅក្នុង​ហោប៉ៅស្តាំខាងមុខ មាននាឡិកាមួយ ពណ៍សសក់វែងស្លូតធ្មេញធំរដិករដុបប្រហោងមិនស្មេី ស្នាមមុតមួយចំហៀងក្បាលផ្នែកខាងឆ្វេង ពីលេីជេីងសក់ផ្នែកខាងក្រោយកាត់ទទឹងលេីស្លឹកត្រចៀកខាងឆ្វេងមកដល់លេីចិញ្ចេីមខាងស្តាំ មានស្នាម​បាក់ឆ្អឹងកំភួនដៃខាងឆ្វេង បាក់ជាពីរកំណាត់ដាច់ចេញពីគ្នា បាក់ភ្លៅខាងឆ្វេងលេីក្បាលជង្គង់ សត្ថកិច្ចសន្និដ្ឋានថាករណីនេះ ជាករណីឃាតកម្ម
សាកសពត្រូវបានកប់នៅវត្តឧទុម្ពរ ភូមិអរិយក្សត្រឃុំអរិយក្សត្រ ដេីម្បីស្រាវជ្រាវ ស្វែងរកចាប់ជនល្មេីស។