Oppo បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលលើសមត្ថភាពបច្ចេកវិទ្យាកាមេរ៉ា Selfie លើ Smartphone ស៊េរីចុងក្រោយរបស់ខ្លួន បន្ទាប់ពីប្រកាសចេញ Oppo F7 កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ នៅឥណ្ឌា។ F7 មានចំណុចពិសេស ៣ កន្លែង៖
១. កាមេរ៉ាមុខ
លើកនេះ Oppo បានដំឡើងទំហំកាមេរ៉ាមុខរហូតដល់ 25 MP ឯណោះលើ Smartphone ដែលមានក្បាលឆកមួយនេះ ហើយថែមទាំងបំពាក់បច្ចេកវិទ្យាថ្មីជំនាន់ទី២ AI Beauty 2.0 ដែលពិភពលោកទទួលស្គាល់ថា ជាបច្ចេកវិទ្យាថតរូប Selife កាន់តែស្អាតបំផុតថែមមួយកម្រិតថែមទៀត។
AI Beauty 2.0 ទំនើប និងខ្លាំងជាង AI Beauty 1.0 (ជំនាន់ទី១) ដែលបំពាក់លើ F5 ដល់ទៅ ២០% ឯណោះ ដោយមានសមត្ថភាពសម្គាល់ផ្ទៃមុខកាន់តែច្បាស់ និងត្រឹមត្រូវជាងមុន។ មានន័យថា AI Beauty 2.0 អាចសម្គាល់វ័យមនុស្ស ភេទ ពណ៌ស្បែក និងប្រភេទស្បែកកាន់តែច្បាស់ រួចហើយជួយធ្វើឲ្យរូបភាព Selfie កាន់តែស្អាត។
ក្រៅបច្ចេកវិទ្យាមានតែមួយក្នុងពិភពលោកនេះ F7 ក៏មានបំពាក់ Sensor HDR (High Dynamic Range) លក្ខណៈ Real-Time (ស្ថានភាព-ពេលវេលាជាក់ស្ដែង) លើកាមេរ៉ាមុខផងដែរ។ រូបភាព Selfie នឹងកម្រិត Details កម្រិតពន្លឺ និងពណ៌កាន់តែច្បាស់ នៅពេលថតពេលថ្ងៃ ឬទីងងឹត (low-light)។
រូបភាព HDR បូកផ្សំនឹង AI Beauty 2.0 បង្កើតបានរូបភាពមួយដែលស្រស់ស្អាតបំផុតបែបធម្មជាតិ។
២. អេក្រង់
F7 មានអេក្រង់ប្រភេទ LCD display ទំហំ ៦,២៣ អ៊ីញជាមួយ 2280 x 1080 resolution ធំជាងមុន កម្រិត FHD + Super Full Screen (អេក្រង់ពេញ) ដែលផ្ដល់គុណភាពពណ៌ Vivid ដុតច្បាស់ជាងមុន ខណៈដែលកម្រិតសមាមាត្រផ្ទៃអេក្រង់គឺ 19:9 ងាយស្រួលកាន់ដៃម្ខាង។
កាមេរ៉ាមុខលើផ្ទៃអេក្រង់ ក៏មានមុខងារដោះសោផងដែរ (Facial Unlock)។
៣. ប្រព័ន្ធប្រតិបត្តិការ និងរូបរាង
F7 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយ ColorOS 5.0 របស់ Oppo ផ្ទាល់ ដែលប្រព័ន្ធប្រតិបត្តិការនេះដំណើរការដូចលើ Android 8.1 អ៊ីចឹង។
F7 មានពីរប្រភេទ គឺ៖
- RAM 4GB និងម៉ាស៊ីន 64GB មានពណ៌ក្រហម (Solar Red) ប្រាក់ (Moonlight Siler) និងខ្មៅ (Diamond Black) ដែលតួខាងក្រោយជាប្រភេទកញ្ចក់ (Glass Design) លេចចេញក្រឡាដូចគ្រាប់ពេជ្រអ៊ីចឹង។ តម្លៃទីផ្សារឥណ្ឌាចេញលក់ពីថ្ងៃទី ៩ មេសា គឺ ២១ ៩៩០ រូពី (ប្រហែល ៣៣៧ ដុល្លារ)។
_ RAM 6GB និងម៉ាស៊ីន 128GB មានពណ៌ក្រហម (Solar Red) និងខ្មៅ (Diamond Black)។ តម្លៃទីផ្សារឥណ្ឌា ២៦ ៩៩០ រូពី (ប្រហែល ៤១៤ ដុល្លារ)៕
ដោយ៖ ឡៃហ៊ាង
