តារាកំប្លែង នាយ វីតាមីនសេ ទទួលមរណភាព​ ​ក្រោយ​​ការ​យល់​ច្រលំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តារាកំប្លែង នាយ វីតាមីនសេ ទទួលមរណភាព​ ​ក្រោយ​​ការ​យល់​ច្រលំ

30/03/2018
នាយ​ វីតាមីនសេ ដែល​​ធ្លាក់​ខ្លួន​​​ឈឺ​ជំងឺ​ដុំ​សាច់​មហារីក​​​នៅ​បវិវេណថ្លើម និង​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃ ជា​យូរ​មក​ហើយ​នោះ​ បាន​ទទួលមរណភាព​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ឈាន​ចូល​៣០ខែមីនា​ ឆ្នាំ​២០១៨​នេះ។

ក្រោយ​ការ​ប្រឹង​ប្រែង​ព្យាបាល​អស់​ពេល​យ៉ាង​យូរ​ តារា​ជើង​ចាស់​រូប​នេះ​បាន​លាចាក​​លោក ក្រោយក្រុម​គ្រួសារ​សម្រេច​ដក​អុកស៊ីសែន​ចេញនា​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៩ ខែមីនា​ឆ្នាំ​២០១៨ ហើយ​រូប​លោក​បាន​ផុត​ដង្ហើម​នា​ម៉ោង​១២ និង​៣០នាទីរំលេង​អាធ្រាត្រ​នា​យប់ដដែល។
មុន​ការចាក​ចេញ​ជា​ផ្លូវ​ការនេះ នាយ​ វីតាមីនសេ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​យល់​ថា​លោក​បាន​ផុត​ចាក​លោក​តាំង​ពី​ម៉ោង​​ប្រមាណ​៨​យប់ ត្បិត​​កូន​ប្រុស​របស់​តារា​កំប្លែង​នេះ​ផ្ទាល់ បាន​បង្ហោះ​សារ​ថា​ឪពុក​បាន​លា​ចាក​រួច​ទៅ​ហើយ តែ​បើ​តាម​អ្នក​នាង​ ប៉េងប៉ោង ជា​កូន​ស្រី​បាន​បញ្ជាក់​​ថា​ផ្ទាល់​ពី​អន្ចិចកម្ម​របស់​ឪពុក​ទើប​​តែ​ផុត​នា​ពេល​រំលង​អាធ្រាត្រ​នេះ​ប៉ុណ្ណោះ​។​​
សារ​របស់​កូន​ប្រុស
ពេល​នេះ សព​របស់លោក​កំពុង​តម្កល់​នៅ​​លំនៅឋាន​បច្ចប្បន្ន រង់​ចាំ​ធ្វើ​ពិធី​តាម​ព្រះពុទ្ធសាសនា ដោយ​មាន​សិល្បករ សិល្បការិនីជាច្រើនចូលរួមកំដរ​​ និងជូនដំណើរ៕