មុននេះបន្តិចក្រុមហ៊ុន Apple ទើបតែបើកឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ iOS 11.3 សម្រាប់ iPad ជំនាន់ថ្មីរបស់ខ្លួន ពោលគឺ iPad ជំនាន់ទី ៦ ទើបប្រកាសថ្ងៃមុន។ សម្រាប់ការបើកឲ្យ Update ជាផ្លូវការ រំពឹងនឹងធ្វើឡើងអំឡុងចុងសប្តាហ៍នេះ ឬអាចឈានដល់ដើមសប្តាហ៍ក្រោយ បន្ទាប់ពីកំណែសាកល្បង (Beta) បានបញ្ចេញឲ្យប្រើប្រាស់នាប៉ុន្មានសប្តាហ៍កន្លងទៅ។
ក្នុងប្រព័ន្ធ iOS 11.3 នឹងវិវត្តនូវមុខងារ ARKit 1.5 នាំយកការពង្រឹងសមត្ថភាព AR ដែលផ្តល់នូវគុណភាពរូបឆ្លងកាត់កាមេរ៉ាកាន់តែច្បាស់ជាងមុន បន្សំបទពិសោធន៍ថ្មីទៀតជាច្រើន។ ក្រៅពីនេះសោតក៏មានមុខងារ Business Chat ដែលភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់តាមរយៈកម្មវិធី iMessage និងអ្វីដែលពិសេស iOS ជំនាន់ក្រោយ អនុញ្ញាតឲ្យអ្នកប្រើដំណើរការលើមុខងារ Battery Health អាចស្វែងយល់កាន់តែស៊ីជម្រៅពីអាយុកាលនៃថ្ម។
ដើម្បីតាមឲ្យទាន់ការ Update ប្រព័ន្ធប្រតិបត្តិជំនាន់ក្រោយនេះ ម្ចាស់ iPhone អាចឆ្លៀតចូលមើលទៅ Settings > General និង Software Update។
ប្រភព៖ idropnews ប្រែសម្រួល៖ ឡៃហ៊ាង
