យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែមីនា៖ រកឃើញយានយន្ដល្មើសច្បាប់៤០៧គ្រឿង និងផាកពិន័យ១៧៥គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៥១៧គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែមីនា៖ រកឃើញយានយន្ដល្មើសច្បាប់៤០៧គ្រឿង និងផាកពិន័យ១៧៥គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៥១៧គ្រឿង

30/03/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៨៣គ្រឿងរកឃើញល្មើសច្បាប់៤០៧គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ២៣២គ្រឿង និងផាកពិន័យ១៧៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៩ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន៨៩៥គ្រឿង អប់រំ១៣១គ្រឿង និងផាកពិន័យចំនួន២៤៣គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥១៧គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២០,០៦៤គ្រឿង រកឃើញយានយន្តល្មើស ១៣,៩២៥(ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៨,៣៣៨គ្រឿង និងផាកពិន័យ៥,៥៨៧គ្រឿង (ម៉ូតូ៩៦ភាគរយ)៕