មួយជើង​ផ្តាច់ជីវិតប្រពន្ធខ្លាំងមែនតែខ្លនត្រូវចោលគុក! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មួយជើង​ផ្តាច់ជីវិតប្រពន្ធខ្លាំងមែនតែខ្លនត្រូវចោលគុក! ! !

29/03/2018
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​បាន​បា​ក់​.​ក​ស្លាប់​ភ្លាម​ៗ ក្រោយ​ពី​ត្រូវ​ប្តី​ធាក់​ទម្លាក់​ពី​លើគ្រែនិង​ទាត់​មួយ​ជើង ​​ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​យប់​​ថ្ងៃ​ទី​២៨ មីនា ស្ថិត​ត្រង់​ចំណុច​ក្រុម​ទី​៧ ក្នុងភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់​ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែលស្លាប់​ខាងលើ មាន​​ឈ្មោះ​ឆាត ឆោម អាយុ​៥២​ឆ្នាំ រីឯ​ប្តី​ដៃដល់​ឈ្មោះ
​ម៉ែ​ន ពិសី អាយុ​៥៣​ឆ្នាំ ទាំង​២​នាក់​រស់​ក្នុងភូមិ​-ឃុំកើតហេតុ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹងយ៉ាង​​ខ្លាំង ។ លុះ​មក​ដល់​ផ្ទះ​ក៏​ឈ្លោះ​ប្រកែក​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​រឿង​​ដែល​មិន​​ដាំបាយ​ឱ្យ​​ហូប ។

ជម្លោះ​កាន់តែ​ខ្លាំង​ៗ​ឡើង រហូត​ដល់​ប្តី​ទ្រាំ​លែង​កើតបាន​​ច្រាន​ស្ត្រី​ប្រពន្ធ​​ទម្លាក់​​ពីលើ​គ្រែ រួច​មិន​អស់ចិត្ត​​បាន​ទាត់​​ធាក់​​មួយ​​ជើង​ចំ​.​ក​ញ្ចឹ​ង​.​កទៀត​ បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ក្រោយមក បុរស​ជា​ប្តី​មិន​បាន​រត់គេច​ខ្លួន​នោះ​ទេ ក៏
​ត្រូ​វ​​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​​ឃាត់​នាំ​ទៅ​សាកសួរ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។