Huawei P20 Pro មាន​កម្រិត​ ISO ស្មើ​នឹង​កាមេរ៉ា​តម្លៃ​រាប់​ពាន់​ដុល្លារ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Huawei P20 Pro មាន​កម្រិត​ ISO ស្មើ​នឹង​កាមេរ៉ា​តម្លៃ​រាប់​ពាន់​ដុល្លារ​

29/03/2018
P20 Pro ដែល​ Huawei បាន​ប្រកាស​ចេញ​តំណាល​គ្នា​ជា​មួយ​ P20 កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ​ មាន​បំពាក់​កាមេរ៉ា​ដល់​ ៣ គ្រាប់​ ដែល​មាន​សមត្ថភាព​ថត​រូប​ភាព​ក្នុង​កម្រិត​ ISO ដល់​ទៅ​ ១០២ ៤០០ ឯណោះ។
កម្រិត​ ISO នេះ​គឺ​ស្មើ​នឹង​ម៉ាស៊ីន​កាមេរ៉ា​តម្លៃ​ថ្លៃៗ​ដូច​ជា​ Canon EOS 5D Mark IV ឬ Sony Alpha a7R III ​ដែល​មាន​តម្លៃ​ជាង​ ៣ ពាន់​ដុល្លារ និង Nikon D5 ដែល​មាន​តម្លៃ​ជាង ៦ ០០០ ដុល្លារ។ ស្រប​ពេល​ដែល​ស្មាតហ្វូន​កំពូល​ដទៃ​ដូច​ជា​ iPhone X ឬ Galaxy S9+ ​មាន​កម្រិត​ ISO ត្រឹម​ ៦ ៤០០ ប៉ុណ្ណោះ។
ISO ដ៏​ខ្ពស់​នេះ​ ជួយ​ឲ្យ​ P20 Pro ចាប់​យក​រូបភាព​បាន​ច្បាស់​ ទោះ​ស្ថិត​នៅ​ក្នុង​ទី​ដែល​មិន​មាន​ពន្លឺ​គ្រប់​គ្រាន់​ ដែល​ភ្នែក​មនុស្ស​​សឹង​តែ​មិន​អាច​មើល​ឃើញ។ ខាង​ក្រោម​នេះ​ជា​រូបភាព​មួយ​សន្លឹក​ថត​នៅ​ទី​​មាន​ពន្លឺតិច ក្នុង​កម្រិត​ ISO ១០២ ៤០០ ថត​ចេញ​ពី​ P20 Pro ៖
P20 និង P20 Pro ក៏​អាច​ថត​វីដេអូ​ Super Slow Motion ក្នុង​ល្បឿន​ ៩៦០ ប្លង់/វិនាទី នៅ​កម្រិត​ 720p ៖
គួរ​ដឹង​ថា​ P20 Pro បាន​ក្លាយ​ជា​ស្មាតហ្វូន​ដែល​មាន​សមត្ថភាព​កាមេរ៉ា​ខ្លាំង​លើស​គេ​ប្រចាំ​វិបសាយ​ DxOMark ដោយ​ទទួល​បាន​ពិន្ទុ​សរុប​ ១០៩ ពិន្ទុ៕​​​​



ប្រភព៖ petapixel