លទ្ធផល​ពាន​សម្ដេច​តេជោ ​ហ៊ុន សែន​ សប្ដាហ៍​ទី៣, ​កំពង់ចាម ​ប៉ៃលិន​ និង​ព្រះសីហនុ ​បន្ដភាព​ខ្លាំង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លទ្ធផល​ពាន​សម្ដេច​តេជោ ​ហ៊ុន សែន​ សប្ដាហ៍​ទី៣, ​កំពង់ចាម ​ប៉ៃលិន​ និង​ព្រះសីហនុ ​បន្ដភាព​ខ្លាំង

29/03/2018
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ បានបញ្ចប់ការប្រកួតសន្សំពិន្ទុពានរង្វាន់ថ្នាក់ខេត្ត សប្ដាហ៍ទី៣ ហើយ ប៉ុន្ដែក្នុងចំណោមលទ្ធផល ៩ប្រកួតកាលពីម្សិលមិញ គេចាប់អារម្មណ៍ក្រុមជម្រើសខេត្ត ៣ខេត្ត សុទ្ធតែបានបន្ដភាពខ្លាំងរបស់ខ្លួន រួមមានខេត្តកំពង់ចាម ប៉ៃលិន និងខេត្តព្រះសីហនុ។
ចំពោះខេត្តប៉ៃលិន បានយកឈ្នះម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ១-០ ដើម្បីរក្សាកៅអីកំពូលតារាងពូល A មាន ៦ពិន្ទុ។ ឯខេត្តកំពង់ចាម បានបន្ដកំណត់ត្រាឈ្នះ ៣ប្រកួតជាប់គ្នា បន្ទាប់ពីយកឈ្នះខេត្តជាប់របង គឺខេត្តត្បូងឃ្មុំ ២-១ ធ្វើឲ្យកំពង់ចាមមាន ៩ពិន្ទុពេញឈរកំពូលតារាងពូល B។ ចំណែកខេត្តព្រះសីហនុ កាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្ត ក្រោយប្រកួតស្មើក្រុមខ្លាំងសាលាបាល់ទាត់ជាតិបាទី ០-០ កាលពីម្សិលមិញ។
លទ្ធផលនេះ បានជួយឲ្យខេត្តព្រះសីហនុបន្ដឈរកំពូលតារាងពូល D មាន៧ពិន្ទុ ខណៈសាលាបាល់ទាត់ជាតិបាទីឈរលេខ២ មាន៤ពិន្ទុ។
ខាងក្រោមនេះ គឺជាលទ្ធផលសរុប ៩ប្រកួតក្នុងសប្ដាហ៍ទី៣ នៃពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨៖