Real ប្រាប់ទៅ De Gea ថាគ្មានជាលើកទី3ទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Real ប្រាប់ទៅ De Gea ថាគ្មានជាលើកទី3ទេ

29/03/2018
ក្លិប​យក្ស​អេស្ប៉ាញ Real Madrid ត្រៀម​ខ្លួន​តាម​ទិញ​ David de Gea អ្នកចាំទី​ដៃ​ទី​មួយ​ក្រុម Manchester United ម្ដង​ទៀត ​ដោយ​ត្រៀម​ទឹក​ប្រាក់​ប្រមាណ​៣០លាន​ផោន។ Real ធ្លាប់​បរាជ័យ​ក្នុង​ការ​ទិញ​អ្នក​ចាំ​ទី​វ័យ ២៥​ឆ្នាំ​ម្ដង​ហើយ​កាល​ពី​ដើម​​រដូវកាល​នេះ បន្ទាប់​ពី​មាន​បញ្ហា​ឯកសារ​បញ្ជូន​មិន​ទាន់​ពេល​ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ។


អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២១ឆ្នាំ​របស់​អេស្ប៉ាញ​ បាន​បន្ត​កុងត្រាថ្មី​រយៈ​ពេល​៤ឆ្នាំ​ទៀតនៅ Old Trafford ក្រោយ​បរាជ័យ​ក្នុង​ការ​ចាក​ចេញ​ទៅ​អេស្ប៉ាញ ប៉ុន្តែ​បើ​យោង​តាម The Sun ក្លិប Real កំពុង​ត្រៀម​លក្ខណៈ​សាជា​ថ្មី​ ដើម្បី​ទិញ De Gea ជា​លើក​ទី២។

តំណាង​របស់​ Real Madrid បាន​ប្រាប់ De Gea ថា​បើ​សិន​ជា​មិន​មក​​អេស្ប៉ាញ​លើក​នេះ​ទេ គេ​នឹង​គ្មាន​ឱកាសជា​លើក​ទី​៣​ឡើយ​នា​ពេល​អនាគត ខណៈ De Gea ខ្លួន​ឯង​ចង់​ត្រឡប់​ទៅ​ទីក្រុង Madrid វិញ​ដើម្បី​ជួប​ជុំ​ជាមួយ​មិត្ត​ស្រី​នាង Edurne Garcia ដែល​រស់​​នៅ​ទីនោះ៕