មានលុយ​១២៣​លាន​ដុល្លារទើបអាច​យក Bale ទៅ​បាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មានលុយ​១២៣​លាន​ដុល្លារទើបអាច​យក Bale ទៅ​បាន

29/03/2018
Real Madrid បាន​ប្រាប់​ទៅ​ក្លឹប​ទាំង​ឡាយ​ ដែល​ចង់​បាន Gareth Bale ក្នុង​រដូវ​ក្ដៅ​ខាង​មុខ ថា គេ​នឹង​​មិន​ចេញ​ពី​ក្លឹប​ប្រសិន​តម្លៃ​ខ្លួន​មិន​ដល់​៨៨​លាន​ផោន(ជាង១២៣​លាន​ដុល្លារ)។
ជម្រើស​ជាតិ​វែល​រូប​នេះ​បាន​ផ្លាស់​ទៅ​កាន់ Madrid ក្នុង​ឆ្នាំ​២០១៣ និង​កុងត្រា​នៅ​សល់​ដល់​ឆ្នាំ​២០២២ តែ​បើ​​តាម​សេចក្ដីរាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ​ Real កំពុង​ពិចារណា​លក់ Bale ចេញ ដោយ​រក​កីឡាករ​ថ្មី​ជំនួស។


Bale បាន​ប្រឹងប្រែង​លេង​និង​ហ្វឹកហាត់​​យ៉ាង​ខ្លាំងក្លា​។ បន្ទាប់​ពី​មាន​របួស​ជាញឹកញាប់។ ក្នុង​រដូវ​កាល​នេះ​គេ​បង្ហាញ​ខ្លួន​បាន​២៩​ប្រកួត​គ្រប់​កម្មវិធី​ឲ្យ Real Madrid និង​រក​បាន​១២​គ្រាប់។ ផ្អែក​តាម​កាសែត AS ចុះ​ផ្សាយ​ថា​ ពេលវេលា​របស់ Bale នៅ​ទីក្រុង Madrid គឺ​អស់​ហើយ ប៉ុន្តែ​ក្លឹប​ក៏​មិន​ឲ្យ​គេ​ចេញ​ក្នុង​តម្លៃ​ថោក​ដែរ គឺ​ចង់​បាន​តម្លៃ​​ដើម​​​កាល​ពី​៥​ឆ្នាំ​មុន​មក​វិញ។


Real Madrid បាន​ទិញ Bale ពី Spurs ក្នុង​តម្លៃ​៨៦​លាន​ផោន កាល​នោះ​បំបែក​កំណត់ត្រា​កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក។ តម្លៃ​ថ្លៃ​បែប​នេះ នៅ  Premier League មាន​ក្លឹប​៣​ប៉ុណ្ណោះ​ដែល​ហ៊ាន​ទិញ​គឺ Manchester United, Manchester City និង Chelsea៕