ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះ រុស្ស៊ី
៣ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់ថ្ងៃអង្គារ។
ក្នុងចំណោម៣គ្រាប់របស់ក្រុមរហស្សនាមថាមាន់គកចាប់អារម្មណ៍ការទាត់
Free Kick ដ៏ល្អរបស់ Paul Pogba នៅនាទិ៤៩។
ភ្លាមៗក្រោយទាត់ចូលគ្រាប់ទី៣ឲ្យបារាំងខ្សែបម្រើវ័យ២៤ឆ្នាំបានលើកអាវបង្ហាញសារមួយ
និងយកដៃចង្អុលទៅលើ។
សំណេជាភាសាបារាំង Bon Anniversaire, Papa. Allah y Rahmou
របស់កីឡាករមកពី
Manchester United គឺមានន័យថា "រីករាយថ្ងៃកំណើតលោកប៉ា
សូមឲ្យព្រះផ្ដល់ប្រទានពរដល់អ្នក"។
គួរបញ្ជាក់គ្រាប់របស់ Pogba គឺស៊ុតចូលចំថ្ងៃកំណើតគម្រប់៨០ឆ្នាំរបស់ឪពុក
ប៉ុន្តែលោក Fassou Antoine Pogba បានស្លាប់បាត់បង់ជីវិតជិត១ឆ្នាំទៅហើយដោយសារជំងឺរ៉ាំរ៉ៃដ៏យូរអង្វែង៕