ខាង Roma ទម្លាយ​ថា Barca ពេញចិត្ត​កីឡាករ​របស់​ពួក​គេ​ម្នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខាង Roma ទម្លាយ​ថា Barca ពេញចិត្ត​កីឡាករ​របស់​ពួក​គេ​ម្នាក់

28/03/2018

ក្លឹប​ Barcelona ចាប់​អារម្មណ៍​ចង់​​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​បម្រើ​ស្លាប​​វ័យ​ក្មេង​របស់ Roma ម្នាក់​ឈ្មោះ​ថា Cengiz Under។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​នាយក​ក្លឹប Roma លោក Monchi



កីឡាករ​វ័យ​២០​ឆ្នាំ​ សញ្ជាតិ​ទួរគី​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ចាប់​តាំង​ពី​ផ្ទេរ​មក​​អ៊ីតាលី ពី​ក្លឹប Istanbul BB របស់​ទួរគី កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ ដោយ​រក​បាន​៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២១​ប្រកួត។


លោក Monchi បាន​ប្រាប់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​ទួរគី​មួយ​ថា៖ "វា​គឺ​ជា​ការ​ពិត Barcelona បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ Cengiz Under មែន។ ពួក​យើង​មិន​ទាន់​ទទួល​សំណើ​​ជា​ខ្ទង់​ទឹក​ប្រាក់​​លើ​កីឡាករ​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ។ គេ​គឺ​ជា​កីឡាករ​វ័យ​ក្មេង មាន​ទេពកោសល្យ ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន។ សម្រាប់​គោលបំណង​របស់​ពួក​យើង​ចង់​ឲ្យ Cengiz ក្លាយ​ជា​កីឡាករ​សំខាន់​របស់​ពួក​យើង​ ព្រោះ​គេ​នៅ​ក្មេង​និង​មាន​គុណភាព៕