គន្លឹះ​ស្រាយ​បញ្ហា iPhone ពេល​ដោនឡូត​កម្មវិធី-ហ្គេម ជាប់​ត្រឹម​ពាក្យ Waiting - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គន្លឹះ​ស្រាយ​បញ្ហា iPhone ពេល​ដោនឡូត​កម្មវិធី-ហ្គេម ជាប់​ត្រឹម​ពាក្យ Waiting

23/03/2018
ជា​ញឹកញយ​ជឿជាក់​អ្នក​ប្រើប្រាស់ iPhone ច្រើន​ជួប​បញ្ហា​នៅ​ពេល​ Download កម្មវិធី-ហ្គេម​ចេញ​ពី App Store ស្រាប់​តែ​លោត​ជាប់​ត្រឹម​ពាក្យ Waiting ទោះ​ព្យាយាម​ម្តង​ទៀត​ក៏​នៅ​តែ​ដដែល។ ស្ថិត​ក្រោម​ហេតុផល​ច្រើន​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​លទ្ធផល​សម្រេច​នៅ​តែ​អាច​ទទួល​បាន​ជោគជ័យ។

+ឲ្យ​ប្រាកដ​ថា​អ៊ីនធឺណិត​លើ​ឧបករណ៍​ដំណើរការ:
ត្រូវ​ប្រាកដ​ថា​អ៊ីនធឺណិត​របស់​អ្នក​ដំណើរការ ដោយ​អាច​ជា​ការ​ប្រើប្រាស់ Wi-Fi ប្រសើរ​ជាង​ការ​បើក​ 3G/LTE ព្រោះ​ប្រភេទ​កម្មវិធី-ហ្គេម​ទំហំ​លើស 100MB ពុំ​អនុញ្ញាត​ឲ្យ​ទាញ​យក​តាម​អ៊ីនធឺណិត​ស៊ីម​ធម្មតា​បាន​ឡើយ។

+Pause និង Resume:

សាកល្បង​តាម​ជំហាន​នីមួយៗ ដោយ​ចំណុច​នេះ​អ្នក​អាច​សាក​ចុច​លើ​កម្មវិធី​ម្តង​ដើម្បី Pause និង​ចុច​ម្តង​ទៀត​ដើម្បី Resume ជួន​កាល​ត្រឹម​វគ្គ​នេះ អាច​ដើរ​ធម្មតា​ក៏​ថា​បាន តែ​បើ​នៅ​ដដែល សូម​រំលង​ទៅ​ជំហាន​បន្ទាប់។

+ព្យាយាម Download App សារ​ជា​ថ្មី:
ករណី​បើ​ Sever ដំណើរការ​ខុស​ប្រក្រតី នោះ​ពុំ​បាន​មក​ពី​បញ្ហា​ឧបករណ៍​របស់​អ្នក​ឡើយ ផ្ទុយ​ទៅ​វិញ​ការ​ទៅ​ទាញ​យក App នោះ​សារ​ជា​ថ្មី ជួន​កាល​ក៏​អាច​ជោគជ័យ​ផង​ដែរ។

+ឆែក​ទំហំ​អង្គ​ផ្ទុក​ទំនេរ​ក្នុង​ឧបករណ៍:

ត្រង់​ទីតាំង Settings > General > About ហើយ​មើល​កន្លែង Available ដែល​ស​បង្ហាញ​ពី​ទំហំ​អង្គ​ផ្ទុក​ទំនេរ​ក្នុង iPhone/iPad របស់​លោក​អ្នក ករណី​បើ​អង្គ​ផ្ទុក​ជិត​ពេញ​មែននោះ App ក៏​មិន​អនុញ្ញាត​ឲ្យ​បន្ថែម​ថ្មី​ដូច​គ្នា ដរាប​ណា​អ្នក​ផ្ទេរ​ចេញ​ឯកសារ​មួយ​ចំនួន​ទៅ​ក្នុង​កុំព្យូទ័រ​ឬ​លុប​ចោល​សិន។

+Hard Reset:
មិន​ខុស​ពី​ការ​លើក​ឡើង​សព្វ​មួយ​ដង ការ Hard Reset ម៉ាស៊ីន​ពុំ​ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​អ្វី​ទាំង​អស់។

ចុច​ Delete កម្មវិធី​ដែល​ជាប់​ពាក្យ Waiting

iPhone 7 ឡើង: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Volume Down រហូត​ដល់​លោត Logo Apple។

iPhone 6s Plus ចុះ: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Home រហូត​ដល់​លោត Logo Apple

ក្រោយ​ចេញ​ផ្ទៃ Lockscreen មក​វិញ សូម​វិល​ត្រលប់​ទៅ App Store ហើយ​សាក Download សារ​ជា​ថ្មី។

+បញ្ហា​គណនី Apple ID:

បើ​ជា​បញ្ហា Apple ID សូម​ធ្វើ​ការ Sign Out ហើយ​វាយ​បញ្ចូល​មក​វិញ​និង​សាកល្បង​ម្តង​ទៀត ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​នៅ​ជាប់​គាំង​ដដែល នោះ​អ្នក​គួរ​ប្រើប្រាស់ Apple ID មួយ​ផ្សេង​ទៀត។

+Reset All Settings:
បើ​សិន​ជា​បញ្ហា Network ឬ​គាំង​ត្រង់ Settings ណា​មួយ ដែល​អ្នក​មិន​អាច​មើល​ដឹង នោះ​ដំណោះស្រាយ​ចុង​ក្រោយ​គឺ Reset All Settings ដែល​នេះ​ពុំ​ធ្វើ​ឲ្យ​ម៉ាស៊ីន​បាត់បង់​ទិន្នន័យ​អ្វី​ទាំង​អស់ ព្រោះ​គ្រាន់​ជា​ការ​ផ្លាស់ប្តូរ Settings មក​ដើម​ធម្មតា​វិញ​ប៉ុណ្ណោះ។

ចូល​ទៅ Settings > General
អូស​មក​ក្រោម​យក​ពាក្យ Reset
រើស​យក Reset All Settings
ក្រោយ​ម៉ាស៊ីន Restart រួចរាល់ អ្នក​នឹង​ទទួល​បាន​ជោគជ័យ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......



ប្រភព៖ idropnews ប្រែ​សម្រួល៖ ឡៃហ៊ាង