អាច​បាក់​ស្រឹប បើ​ឃើញ​រូបរាង​ខាង​ក្រៅ​របស់​ Vivo V9 ទើបចេញក្ដៅៗ (វីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាច​បាក់​ស្រឹប បើ​ឃើញ​រូបរាង​ខាង​ក្រៅ​របស់​ Vivo V9 ទើបចេញក្ដៅៗ (វីដេអូ)

23/03/2018
Vivo V9 បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ​ ដោយ​មាន​រូបរាង​ដូច​ជា​រូបភាព​លេច​ធ្លាយ​កន្លង​មក​ ពោល​មាន​អេក្រង់​ដែល​មាន​ក្បាល​ឆក​ដូច​ជា​ iPhone X។
V9 មាន​បំពាក់​អេក្រង់​​ LCD ទំហំ​ ៦,៣ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ២២៨០ x ១០៨០ ភីកសែល ដែល​មាន​មាត្រដ្ឋាន​ 19:9។ មាត្រដ្ឋាន​រវាង​អេក្រង់​ និង ​ផ្ទៃ​ខាង​មុខ​គឺ​មាន​​ដល់​ ៩០%។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ Vivo។
នៅ​ផ្នែក​ខាង​ក្នុង​ V9 មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 626, RAM ទំហំ​ ៤ GB, ថ្ម​ទំហំ​ ៣២៦០​ mAh, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត និង មាន​រន្ធ​ដោត​កាស​ 3.5 mm ផង​ដែរ។ ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo។
ចំពោះ​កាមេរ៉ា​វិញ​​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដោយ​មាន​កាមេរ៉ា​មេ​កម្រិត​ ១៦ MP មាន​ Aperture f/2 ផ្សំ​គ្នា​នឹង​កាមេរ៉ា​ទីពីរ​មាន​កម្រិត​ ៥ MP ជំនួយ​ដល់​ការ​ថត​រូប​ច្បាស់​មុខ​ ព្រាល​ក្រោយ។ ចំណុច​ខ្លាំង​របស់​ស្មាតហ្វូន​នេះ​នៅ​លើ​កាមេរ៉ា​ Selfie ដែល​មាន​កម្រិត​ ២៤ MP មាន​ Aperture f/2។

កាមេរ៉ា​ខាង​មុខ​មាន​ប្រើ​នូវ​បច្ចេកវិទ្យា​ AI ដោយ​មាន​មុខងារ​មួយ​ឈ្មោះ​ AI Face Beauty ដែល​ប្រើ​ភាព​វៃ​ឆ្លាត​របស់​ម៉ាស៊ីន​ដើម្បី​ដឹង​ពី​អាយុ, ភេទ, ​សម្បុរ ដើម្បី​អាច​ផលិត​រូបភាព​ Selfie មួយ​បាន​ស្អាត​បំផុត។
មុខងារ​ AI ដទៃ​ទៀត​ដែល​មាន​លើ​ V9 មាន​ដូច​ជា​ "AI Face Access” ដែល​ធ្វើ​ឲ្យ​មុខងារ​ស្កេន​មុខ​ដោះ​សោ​ដំណើរ​ការ​បាន​កាន់​តែ​ល្អ និង "AI Attention Sensing” ដែល​អាច​ដឹង​ថា​ពេល​ណា​អ្នក​ប្រើ​ប្រាស់​សម្លឹង​​មើល​អេក្រង់។
V9 នឹង​ជា​ស្មាតហ្វូន​​កំពូល​ថ្មី​របស់​ Vivo សម្រាប់​លក់​នៅ​ប្រទេស​ឥណ្ឌា​ និង ទីផ្សារ​ដទៃ​ទៀត​ ដោយ​មាន​ជម្រើស​ពណ៌​​ខ្មៅ​ និង ពណ៌​មាស។ ចំពោះ​តម្លៃ​​ Vivo មិន​ទាន់​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ការ​ប៉ាន់​ស្មាន​ថា​តម្លៃ​អាច​ចន្លោះ​ពី​ ៣០០ ទៅ ៣៥០ ដុល្លារ៕

ទស្សនាវីដេអូបង្ហាញពីរូបរាង V9 ខាងក្រោម ៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឡៃហ៊ាង