ទោះបីទូរសព្ទ OPPO F7 មិនទាន់បានចេញជាផ្លូវការ ដោយត្រូវរង់ចាំថ្ងៃ២៦ មីនា ទើបក្រុមហ៊ុនប្រកាសជាសាធារណៈនៅឥណ្ឌាក្ដី តែក៏មានវិបសាយធំៗខ្លះ បានចុះផ្សាយរួចទៅហើយ។ Sabay នឹងលើកយកវិបសាយធំៗ ៣ ដែលសុទ្ធតែបានចុះផ្សាយពីលក្ខណៈសម្បត្តិរបស់ Smartphone សេរ៊ីចុងក្រោយមួយនេះ៖
gsmarena.com ៖ OPPO F7 នឹងបំពាក់កាមេរ៉ាមុខ 25MP កាមេរ៉ាក្រោយ 16MP ជាមួយនឹងអេក្រង់ទំហំ 6.2 អ៊ីញ (Notch Screen) ផលិតឡើងដោយអេក្រង់កញ្ចក់ Gorilla ហើយតួខាងក្រោយធ្វើពីអាលុយមីញ៉ូម និងដំណើរការដោយប្រព័ន្ធ Octa-core Cortex-A53 ។
gadgets.ndtv.com ៖ OPPO F7 មានមុខងារថតរូប AI selfie, AI Beauty, Real-time HDR និង AR (Augmented Reality) stickers ហើយសម្រាប់រូបរាង គឺស្រដៀងនឹង iPhone X ។
theunbiasedreview.com ៖ OPPO F7 បំពាក់អេក្រង់ទំហំ 6.2 អ៊ីញ ដែលមានអេក្រង់ 89.09% នៃតួទាំងមូល និងសមាមាត្ររូបភាពកម្រិត 19.9 ហើយជំនួសឲ្យការប្រើប៊ូតុងចុច អ្នកអាចប្រើកាយវិការដើម្បីបញ្ជាទៀតផង៕
ដោយ៖ ឡៃហ៊ាង
