- សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog
23/03/2018
(ភ្នំពេញ)៖ ទីបំផុតអ្វីដែលជាការចេញផ្សាយរបស់សារព័ត៌មានបរទេស Asia Time ថា ក្រុមហ៊ុនផ្តល់​សេវា​ទំនាក់ទំនង​​សាធារណៈមួយ​​របស់អាមេរិ​កឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនា​​សង្រ្គោះជាតិ​របស់​លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធីសរសេរព័ត៌មានទាក់ទាញឲ្យអន្តរជាតិដាក់សម្ពាធសេដ្ឋកិច្ចមក​លើ​​ប្រទេសខ្មែរនោះ, ត្រូវបានលោក សម រង្ស៊ី​ បានទទួលស្គាល់ហើយតាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី​ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ លោកបានអះអាងថា គ្មានអ្វីត្រូវលាក់បាំងទេ ព័ត៌មានទាំងអស់នោះសុទ្ធតែព័ត៌មានផ្សព្វផ្សាយជាសាធារណៈ ពួកគេជំនាញបច្ចេកទេសការទំនាក់ទំនង និងជំនាញខាងសរសេរអត្ថបទ ហើយមានទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពលលើពិភពលោក ហើយអ្វីដែលពិសេសបំផុតនោះលោក សម រង្ស៊ី បានអះអាងច្បាស់ៗ និងមានមោទនភាពខ្លួនឯងថា ការដាក់ទណ្ឌកម្មលើកម្ពុជាគឺជាជោគជ័យរបស់លោក និងចលនាសង្រ្គោះជាតិ។
ឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរីជាខេមរភាសា ដែលបានលើកឡើងជាសំណួរពាក់ព័ន្ធនឹងចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី ជួលក្រុមហ៊ុន Berlin Rosen ក្នុងតម្លៃ២៥ម៉ឺនដុល្លារ ដើម្បីជួយសរសេរព័ត៌មានផ្សព្វផ្សាយអាក្រក់ពីកម្ពុជាឲ្យអន្តរជាតិបានដឹង ដើម្បីងាយស្រួលដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ត្រូវបានលោក សម រង្ស៊ី បានថ្លែងឆ្លើយតបច្បាស់យ៉ាងដូច្នេះថា៖

«ខ្ញុំគ្មានអ្វីលាក់បាំងទេ ព័ត៌មានទាំងអស់នោះសុទ្ធតែព័ត៌មានផ្សព្វផ្សាយជាសាធារណៈ គណបក្សសង្រ្គោះជាតិ ហើយឥឡូវនេះមានចលនាសង្រ្គោះជាតិ បន្ថែមពីលើសនេះទៀត គឺមានការគាំទ្រ...ពីសំណាក់មិត្តយើងទូទាំងពិភពលោក [....] គេជួយយើងឲ្យជួយរកអ្នកដែលមាន បច្ចេកទេស ការទំនាក់ទំនងសាធារណៈ មានជំនាញខាងការសរសេរអត្តបទជាភាសាអង់គ្លេស ហើយមានការទំនាក់ទំនងបទពិសោធន៍ ជាមួយអ្នកមានឥទ្ធិពល ទូទាំងពិភពលោក...»

ពិសេសជាងនោះទៀតលោក សម រង្ស៊ី ដែលជាជនក្បត់កម្ពុជា បានថ្លែងច្បាស់ៗថា «នេះជាការព្រមានយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ មិនដែលមាន....និងដាក់ ទណ្ឌកម្មដល់កំរិតហ្នឹងហើយ ដែលនេះបង្ហាញពីជោគជ័យរបស់ចលនាសង្រ្គោះជាតិ, ចលនាសង្រ្គោះជាតិគឺចូលរួមក្នុងការងារទាំងអស់នេះ និងជំរុញឲ្យសហគមន៍ អន្តរជាតិដាក់ទណ្ឌកម្ម...»។ (សូមស្តាប់វិដេអូខាងលើ)

អ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជាឈ្មោះ ចៅចាក់ស្មុក បានលើកឡើងថា ការសារភាពនិងទទួលស្គាល់ការពិតរបស់ សម រង្ស៊ី ដែលបានជួលក្រុមហ៊ុនធ្វើការ ផ្នែកទំនាក់ទំនង សាធារណៈក្នុងតម្លៃ ២៥ម៉ឺនដុល្លារដើម្បីបំផ្លាញកម្ពុជានេះ គឺកាន់តែបង្ហាញច្បាស់ពីសារជាតិក្បត់ជាតិរបស់ សម រង្ស៊ី ពីកំណើតមកតែម្តង។ នេះទំនងមិនជាលើកទី១ទេ ដែលក្រុមអ្នកនយោបាយប្រឆាំងចំណាយលុយជួលបរទេសឱ្យបំផ្លាញខ្មែរ គាំទ្រលើយុទ្ធនាការប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជន។

អ្នកវិភាគចៅចាក់ស្មុក បានបន្តថា ការជួលបរទេសបំផ្លាញខ្មែរនេះ យើងអាចមើលឃើញពីការជួលអ្នកកាសែតបរទេសមួយចំនួនដែលធ្វើការងារនៅកាសែតភ្នំពេញ ប៉ុស្តិ៍ និង ឌឹខេម បូឌាដេលី រួមជាមួយអតីតអ្នកកាសែត អ្នកនិពន្ធសៀវភៅពីកម្ពុជាតាំងខ្លួនជាអ្នកវិភាគនយោបាយ ដើម្បីបញ្ចេញយោបល់ និងសរសេរព័ត៌មានបំភ្លៃ បំផ្លើសពីស្ថានភាពពិតនៅកម្ពុជាដើម្បីបំភ័ន្តមតិសាធារណៈ។ ហេតុដូច្នេះហើយបានជារូបភាពកម្ពុជាមានពីរ គឺរូបភាពកម្ពុជានៅលើបបូរមាត់ជនបរទេសមួយចំនួន និងលើសារព័ត៌មានបរទេសមួយចំនួន គឺកម្ពុជាជាប្រទេសដ៏អាក្រក់បំផុត ប៉ុន្តែកម្ពុជាពិតគឺកម្ពុជាដែលពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍ និងវិបុលសុខ ប្រជាជនរីករាយនឹងការរីកចម្រើនក្នុងជីវភាព។ សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំង ដោយឃុបឃិតនឹងជនបរទេសទាំងនេះបានរៀបចំរបៀបវារៈ នយោបាយប្រឆាំងនឹងកម្ពុជា បំផ្លាញផលប្រយោជន៍ជាតិ ដើម្បីបំពេញមហិច្ឆតាអំណាច។ នេះជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ។
សូមជំរាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨​ សារព័ត៌មាន Asia Times បានចេញ​ផ្សាយថា ក្រុមហ៊ុនផ្តល់​សេវា​ទំនាក់ទំនង​​សាធារណៈមួយ​​របស់អាមេរិ​ក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនា​​សង្រ្គោះជាតិនៅក្រៅ​​ស្រុក (CNRM) ​របស់​លោក សម រង្ស៊ី ជួលឲ្យជួយ​រិះរកវិធី ដើម្បីដាក់សម្ពាធ​​សេដ្ឋកិច្ចមក​លើ​​កម្ពុជា ដែលទង្វើនេះ​ត្រូវបាន​ចាត់ទុកជា​ អំពើ​ក្បត់ជាតិ​កាន់តែធ្ងន់ធ្ងរ​ឡើង ដោយក្រុមអតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ដែលកំពុងរស់​នៅនិរទេសខ្លួន​ឯក្រៅប្រទេស​នេះ។ នេះបើតាម​​ការ​ដកស្រង់​ព័ត៌មានពីសារព័ត៌មា​ន Asia Times ។

សេវាកម្មរបស់​ក្រុមហ៊ុនខាងលើនេះជូនដល់​ទណ្ឌិត​ សម រង្ស៊ី គឺជាការទាក់ទាញឲ្យអន្តរជាតិ​ឲ្យដាក់សម្ពាធធ្ងន់ធ្ងរមក​លើរដ្ឋាភិបាលកម្ពុជារបស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងត្រូវចំណាយ​រហូតដល់ទៅ ២៥០,០០០ដុល្លារ​អាមេរិក សម្រាប់​រយៈពេល០៦ខែ។ នេះបើតាម​ឯកសារដែលបែកធ្លាយ​ដោយក្រុមចុះបញ្ជី​ភ្នាក់ងារបរទេស និងត្រូវបានពិនិត្យ​យ៉ាងច្បាស់លាស់ឡើងវិញ​ ដោយសារព័ត៌មាន Asia Times៕



ប្រភព៖ Fresh News