ព្រះបរមរាជវាំង ប្រកាសថា ព្រះរាជក្រឹត្យតែងតាំង ព្រះទវសត្ថា ពឿយ មេត្តា ជាសម្តេចព្រះមង្គលមុនីវង្សាចារ្យ គឺជាឯកសារក្លែងក្លាយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះបរមរាជវាំង ប្រកាសថា ព្រះរាជក្រឹត្យតែងតាំង ព្រះទវសត្ថា ពឿយ មេត្តា ជាសម្តេចព្រះមង្គលមុនីវង្សាចារ្យ គឺជាឯកសារក្លែងក្លាយ

23/03/2018
(ភ្នំពេញ)៖ ក្នុងលិខិតមួយថ្វាយ សម្តេចសង្ឃមហាមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកកម្ពុជា, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង បានបញ្ជាក់ ព្រះរាជក្រឹត្យមួយដែលតែងតាំង ព្រះទវសត្ថា ពឿយ មេត្តា «ជាសម្តេចព្រះមង្គលមុនីវង្សាចារ្យ» ដែលចុះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នោះ គឺជាឯកសារក្លែងក្លាយប៉ុណ្ណោះ។

សម្តេចចៅហ្វាវាំង បានបញ្ជាក់ថា ​ព្រះរាជក្រឹត្យលេខ នស/រកត/០២១៨/១៥៣ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលពិតប្រាកដ គឺមានខ្លឹមសារត្រាស់បង្គាប់តែងតាំង លោក ជា ម៉េង ជាឧកញ៉ា តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដោយឡែក ចំពោះព្រះរាជក្រឹត្យលេខ នស/រកត/០២១៨/១៥៣ ត្រាស់បង្គាប់តែងតាំង ព្រះទវសត្ថា ពឿយ មេត្តា ជាសម្តេចព្រះមង្គលមុនីវង្សាចារ្យ ដែលចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលនោះ គឺពុំត្រឹមត្រូវទេ ហើយជាឯកសារក្លែងក្លាយ។

ខាងក្រោមនេះជាលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល៖