តើអ្នកទាំងអស់គ្នាដឹងទេ អ្នក​ក៏​អាច​ប្រើ Face ID ដើម្បី Login ចូល​វេបសាយ​បាន​ដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តើអ្នកទាំងអស់គ្នាដឹងទេ អ្នក​ក៏​អាច​ប្រើ Face ID ដើម្បី Login ចូល​វេបសាយ​បាន​ដែរ

23/03/2018
ពេល​អ្នក​ចូល​វេបសាយ​មាន​ប្រើ​លេខ​សំងាត់ លើ​ស្មាតហ្វូន អ្នក​ត្រូវការ​ចាំ​លេខសំងាត់​វេបសាយ​នីមួយៗ វាយ​បញ្ចូល​លើ​អេក្រង់​តូច ហើយ​បើ​លេខសំងាត់​វែង មាន​ច្រើន​អក្សរ​ទៀត កាន់​តែ​ពិបាក​។

iPhone X អាច​ឲ្យ​អ្នក​ប្រើ Face ID ជា​សោ​ចូល​ប្រើ​វេបសាយ​បាន តាមរយៈ​មុខងារ Autofill លើ Safari។  ជា​រួម គឺ​អ្នក​រក្សាទុក​ព័ត៌មាន​ទាំងនោះ​លើ​វេបសាយ​នីមួយៗ ហើយ​ប្រើ Face ID ស្កេន​មុខ ដើម្បី​បំពេញ​ឈ្មោះ និង​លេខសំងាត់ ដោយ​ស្វ័យប្រវត្តិ។

១. iCloud Keychain

ក្រោយ​មុខងារ Face ID ដំណើរការ​លើ iPhone X អ្នក​ត្រូវការ​បើក​ដំណើរការ​ជម្រើស​ iCloud Keychain។
បើក​កម្មវិធី Settings > ចុច​លើ​ឈ្មោះ​អ្នក​លើ​ផ្ទាំង​ Settings > ចុច​លើ iCloud > អូស​ចុះ​ក្រោម​ត្រង់ Keychain រួច​ប្រាកដ​ថា​បាន​បើក​ដំណើរការ​។ 

២. Safari
ត្រលប់​ទៅ​កាន់​ទំព័រ Settings > ចុច​លើ Safari > ចុច​លើ AutoFill > ចុច​ប៊ូតុង​ក្បែរ​នឹង​ Names and Passwords ដើម្បី​បើក​ដំណើរការ​ ការ​រក្សាទុក​ព័ត៌មាន​លេខ​សំងាត់​។

៣. រក្សាទុក​លេខ​សំងាត់​
បើក​កម្មវិធី Safari រួច​បើក​វេបសាយ មាន​ការពារ​លេខ​សំងាត់​ ឬ​ផ្ទាំង Login > វាយ​បញ្ចូល ឈ្មោះ និង លេខ​សំងាត់ Sign In ចូល​ប្រើ​ធម្មតា​។ អ្នក​នឹង​ឃើញ​សារ​បង្ហាញ បើ​អ្នក​ចង់​រក្សាទុក​លេខសំងាត់​នេះ​ក្នុង iCloud Keychain សម្រាប់​ AutoFill លើ​គ្រប់ Device អ្នក​។

បន្ទាប់​មក​ចុច Save Password > Sign Out ពី​វេបសាយ > ចុច​លើ Link ដើម្បី Sign In ពេលនេះ Face ID នឹង​ស្កេន​មុខ ហើយ Sign In ចូល​វេបសាយ ដោយ​ស្វ័យប្រវត្តិ ដោយ​មិន​តម្រូវ​វាយ​បញ្ចូល​ម្ដង​ទៀត​។

៤. បន្ថែម​ព័ត៌មាន​ខ្លួន​ឯង​
ចុះ​បើ​វេបសាយ​ខ្លះ មិន​សួរ​អ្នក​ឲ្យ​រក្សាទុក​លេខ​សំងាត់ ទៅ​កាន់ iCloud Keychain។ អ្នក​អាច​បន្ថែម​ព័ត៌មាន​លេខ​សំងាត់ ទៅ​កាន់​វេបសាយ​ណា​មួយ​បាន​ខ្លួនឯង​។ លើ​ផ្ទាំង​កម្មវិធី Settings > Accounts & Passwords > App & Website Passwords។ Face ID នឹង​ស្កេន​មុខ​អ្នក ផ្ដល់​សិទ្ធ​ចូល​ប្រើ​បញ្ជី​មាន​វេបសាយ​ការពារ​លេខសំងាត់​ទាំង​នោះ​។

៥. ការ​បន្ថែម​លេខ​សំងាត់​
ចុច​លើ Link ដើម្បី​ទៅ​កាន់​ផ្ទាំង Add Password > វាយ​បញ្ចូល URL ទំព័រ​ក្នុង​ប្រអប់ Website > វាយ​បញ្ចូល​ឈ្មោះ និង​លេខ​សំងាត់ ត្រង់​ប្រអប់​បន្ទាប់ > ចុច​ប៊ូតុង Done។

បើក​កម្មវិធី Safari រួច​ចូល​វេបសាយ​អ្នក​បាន​បញ្ចូល​ក្នុង​បញ្ជី នោះ Face ID នឹង Sign In អ្នក​ចូល​ដោយ​ស្វ័យប្រវត្តិ​។

៦. ផ្លាស់ប្ដូរ​លេខ​សំងាត់​
ចុះ​បើ​ព័ត៌មាន​លេខសំងាត់ អ្នក​បាន​ផ្លាស់ប្ដូរ​សម្រាប់​វេបសាយ​ណាមួយ ដែល​បាន​រក្សាទុក​វិញ​។ អ្នក​មាន​ជម្រើស​មួយ​ចំនួន​។

ត្រលប់​ទៅ​កាន់​ផ្ទាំង​កម្មវិធី Settings > Accounts & Passwords > App & Website Passwords > ចុច​លើ​វេបសាយ​ណា​មួយ > ចុច Edit > បញ្ចូល​ឈ្មោះ និង​លេខ​សំងាត់​ថ្មី > ចុច Done។

៧. ប្រើ Face ID
ឬ អ្នក​ចូល​វេបសាយ​នោះ​លើ Safari > អនុញ្ញាត​ឲ្យ Face ID ស្កេន​មុខ ដើម្បី​បញ្ចូល​ព័ត៌មាន​លេខសំងាត់​អ្នក > លុប​ចោល​ព័ត៌មាន​ចាស់ > វាយ​បញ្ចូល​ព័ត៌មាន​ថ្មី > ចុច​លើ Sign In លើ​វេបសាយ​នោះ​ > អ្នក​នឹង​ឃើញ​សារ​សួរ បើ​អ្នក​ចង់​កែប្រែ​លេខ​សំងាត់ > ចុច Update Password។

៨. លុប​លេខ​សំងាត់​ចាស់​ចោល​
អ្នក​អាច​លុប​ចោល​ព័ត៌មាន​លេខ​សំងាត់ ពី​វេបសាយ​លែង​ប្រើ​។

អ្នក​ត្រលប់​ទៅ​កាន់​ផ្ទាំង​កម្មវិធី Settings > Accounts & Passwords > App & Website Passwords > ចុច​លើ Edit > ជ្រើសរើស​វេបសាយ អ្នក​ចង់​លុប > ចុច​លើ Delete > អ្នក​នឹង​ឃើញ​សារ​បញ្ជាក់ > ចុច Delete៕




ប្រភព៖ pcmag ប្រែ​សម្រួល៖ ឡៃហ៊ាង