ក្រុម​អ្នកវិភាគ៖ «ទំនាក់ទំនង​ចិន-អាមេរិក គួរតែឈានដល់​សម័យកាល​ថ្មី ដើម្បីសម្រេច​បាន​លទ្ធផល​ឈ្នះ-ឈ្នះ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុម​អ្នកវិភាគ៖ «ទំនាក់ទំនង​ចិន-អាមេរិក គួរតែឈានដល់​សម័យកាល​ថ្មី ដើម្បីសម្រេច​បាន​លទ្ធផល​ឈ្នះ-ឈ្នះ»

22/03/2018
(ញូយ៉ក)៖ ក្រុមអ្នកវិភាគ​ស្ថានការណ៍​បានលើកឡើងថា ទំនាក់ទំនងរវាង​ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែឈាន​ដល់សម័យ​កាលថ្មី​នៃ​ការអភិវឌ្ឍ​ខ្លួនទៅមុខរួមគ្នា ដើម្បីសម្រេច​បានលទ្ធផល​ឈ្នះ-ឈ្នះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ចិនដែលជា​​មហាយក្ស​នៅអាស៊ី ត្រូវបានគេមើល​ឃើញថា គឺជាប្រទេសជាតិមួយ ដែលស័ក្តិសមសម្រាប់​ឲ្យប្រទេសដទៃៗ​ទៀត ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ ដើម្បីសម្រេច​បានអត្ថប្រយោជន៍​រួមគ្នា ហើយការរឹតបន្តឹង​ការធ្វើទំនាក់ទំនង​ចិន-អាមេរិក គឺជាមធ្យោបាយ​តែ​មួយ​គត់ ដើម្បីសម្រេច​បានវិបុលភាព​រួមគ្នា។
គួរជម្រាបថា សព្វថ្ងៃនេះមាន​ផ្នែកផ្សេងៗ​ជាច្រើន សម្រាប់ឲ្យ​មានការធ្វើកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម រវាង​ប្រទេសជាតិ​ទាំងពីរ​នេះ​បាន​។ បើតាមការបង្ហាញ​ពីស្ថិតិទំហំពាណិជ្ជកម្ម​ រវាងចិន និងអាមេរិក គឺធំជាង ៥៨០ពាន់លានដុល្លារ​ទៅទៀត កាលពី​ឆ្នាំ២០១៧ ខណៈការប្រែ​ក្លាយ​សេដ្ឋកិច្ចរបស់​ប្រទេសចិន នឹងបន្តជំរុញឲ្យ​មានតម្រូវការ​ក្នុងស្រុក និងការពង្រីកទីផ្សារ​កាន់តែខ្លាំង ដែលជាហេតុ​ធ្វើឲ្យ​ចិន គឺជាទីផ្សារ​វិនិយោគដ៏ប្រសើរ​បំផុតមួយ ដែលកំពុងរីកដុះដាល​យ៉ាងខ្លាំង សម្រាប់​សហរដ្ឋអាមេរិក៕