ទីបំផុតបក្សទាំងពីរ​ក្នុងសភា​អាមេរិក «ឈាន​ដល់កិច្ច​​ព្រមព្រៀង លើ​កញ្ចប់​ថវិកា ១.៣ ទ្រីលាន​ដុល្លារ» ដើម្បីទ្រទ្រង់​​រដ្ឋាភិបាល​ ០៦ខែទៅមុខទៀត... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតបក្សទាំងពីរ​ក្នុងសភា​អាមេរិក «ឈាន​ដល់កិច្ច​​ព្រមព្រៀង លើ​កញ្ចប់​ថវិកា ១.៣ ទ្រីលាន​ដុល្លារ» ដើម្បីទ្រទ្រង់​​រដ្ឋាភិបាល​ ០៦ខែទៅមុខទៀត...

22/03/2018
(វ៉ាស៊ីនតោន)៖ សមាជិកសភា​នៃគណបក្សទាំងពីរ​ របស់សហរដ្ឋអាមេរិក បានប្រកាស​ឲ្យដឹងថា ពួកគេបានឈាន​ដល់កិច្ច​ព្រមព្រៀង​មួយ ដើម្បីផ្តល់កញ្ចប់​ថវិកាដល់​រដ្ឋាភិបាលសហព័ន្ធ​ សម្រាប់រយៈពេល ០៦ខែទៀត ពោលគឺដល់​ផុតឆ្នាំ​សារពើពន្ធ​ ឆ្នាំ២០១៨នេះ នៅប៉ុន្មានថ្ងៃ​មុន​ពេលកំណត់​ នៃការត្រូវបិទទ្វារ​រដ្ឋាភិបាលជាថ្មី​ម្តងទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
នាថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេលានៅ​ទីក្រុងវ៉ាស៊ីនតោន) បណ្តាថ្នាក់ដឹកនាំ​ នៃគណបក្ស​សាធារណរដ្ឋ និងគណបក្ស​ប្រជាធិបតេយ្យ​​របស់​សហរដ្ឋអាមេរិក បានឈានដល់​កិច្ចព្រមព្រៀង​ទ្វេភាគីមួយ ស្តីពីការទម្លាក់​កញ្ចប់ថវិកាចំនួន ១.៣ពាន់ពាន់លានដុល្លារ (ទ្រីលានដុល្លារ) ដែលនឹងអនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ ក៏ដូចជាស្ថាប័ននានា​របស់រដ្ឋាភិបាល​អាមេរិក បន្តធ្វើប្រតិបត្តិការ​ដោយពុំមាន​បញ្ហារឿង​ថវិកា រហូតដល់ខែកញ្ញា ឆ្នាំ២០១៨​នេះ។
គួរជម្រាបថា សេចក្តីព្រាងកញ្ចប់​ថវិកា ​​ដែលតម្រូវឲ្យមាន​ការឯកភាព​ពីមន្រ្តីនៃបក្ស​ទាំងពីរ​នេះ ត្រូវបានសាទរ​ដោយ​​មន្រ្តីជាន់ខ្ពស់​ ​បក្ស​សា​ធា​រណរដ្ឋ លោក ផូល រីយ៉ាន (Paul Ryan) ថា ជាការបើកទំព័រ​សករាជថ្មី​​ សម្រាប់យោធា​សហរដ្ឋអាមេរិក ខណៈ​មន្រ្តី​ជាន់ខ្ពស់​បក្ស​ប្រជាធិបតេយ្យ លោក ឆាក់ ស្គូមើ (Chuck Schumer) បានលើក​ឡើងថា វានឹងបំពេញ​អាទិភាពសំខាន់ៗ​ជាច្រើន របស់​បក្ស​ប្រជាធិបតេយ្យ៕