ក្តៅៗ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសឈ្មោះ «ម៉ារី» បានហើយ ក្រោយនាយករដ្ឋមន្រ្តី ​ប្រកាសឲ្យតាមចាប់ភ្លាម! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅៗ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសឈ្មោះ «ម៉ារី» បានហើយ ក្រោយនាយករដ្ឋមន្រ្តី ​ប្រកាសឲ្យតាមចាប់ភ្លាម! ! !

22/03/2018
កំពត៖ បុគ្គលឈ្មោះ ម៉ា រី ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនបាននៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ នាំខ្លួនយកទៅកាន់ស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា បុគ្គលឈ្មោះ ម៉ា រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុច ភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមរំឭកថា បុគ្គលឈ្មោះ ម៉ា រី នេះ ដោយសារតែគាត់ បានទៅដើរភូតកុហកប្រជាពលរដ្ឋ លើបញ្ហាប្រទេសជាតិ នៅតាមខេត្តកែប និងខេត្តកំពត ជាដើម ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសអូស្ត្រាលី ដោយនិយាយថា ទទួលភាពបរាជ័យទាំងស្រុង។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលជាបងប្អូនកម្មករ កម្មការិនីកាត់ដេរ នៅតំបន់ជ្រៃកោង តាមផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងលើអតីតព្រះសង្ឃ ឈ្មោះ “ម៉ា រី” ដោយសារតែបុរសនេះ បានផ្សព្វផ្សាយកុហកប្រជាពលរដ្ឋ អំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុនសែន នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨។