រុស្ស៊ីធ្វើសមយុទ្ធយោធាអាកាសទ្រង់ទ្រាយធំ ក្រោយលោក ពូទីន សន្យាកាត់បន្ថយកញ្ចប់ថវិកាយោធា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រុស្ស៊ីធ្វើសមយុទ្ធយោធាអាកាសទ្រង់ទ្រាយធំ ក្រោយលោក ពូទីន សន្យាកាត់បន្ថយកញ្ចប់ថវិកាយោធា

22/03/2018
(ម៉ូស្គូ)៖ កងទ័ពរុស្ស៊ី បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធា ក្នុងទ្រង់ទ្រាយដ៏ធំមួយកក្រើកភាគខាងកើតប្រទេស ដែលមាន គោលដៅហ្វឹកហាត់ការពារដែនអាកាសរបស់ខ្លួន។ សមយុទ្ធយោធានេះ កើតមានឡើងក្រោយលោក វ្ល៉ាឌីមៀ ពូទីន បានសន្យា ថានឹងកាត់បន្ថយកញ្ចប់ថវិកាយោធា ក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់យោធារុស្ស៊ី កងទ័ពរុស្ស៊ីជាង៦,០០០នាក់ រួមទាំងយន្តហោះជាង៦០ ក៏ដូចជាឧទ្ធម្ភាគចក្រ ទំនើបៗប្រមាណ៦០គ្រឿង រួមមានដូចជាយន្តហោះចម្បាំងធុន Su-34, Su-25SM, Su-30SM, Su-35S និងឧទ្ធម្ភាគចក្រ ប្រយុទ្ធ Ka-52 ជាដើម បូករួមជាមួយប្រព័ន្ធសព្វាវុធនិងបរិក្ខាយោធាពាក់ព័ន្ធដទៃៗទៀតសរុបជាង៥០០គ្រឿងថែមទៀត។
គួរជម្រាបថា នៅក្នុងអំឡុងនៃការធ្វើសមយុទ្ធដ៏កក្រើកនេះ ក្រុមអាកាសយានិក នឹងបញ្ជាយន្តហោះចម្បាំងរបស់ពួកគេចូលរួម ក្នុងការហ្វឹកហាត់ដេញស្ទាក់ និងកម្ទេចសត្រូវឈ្លានពាន ហើយការបាញ់គ្រាប់ពិតនៃប្រព័ន្ធនៅលើផ្ទៃដីនិងលើផ្ទៃអាកាស ក៏នឹងត្រូវប្រព្រឹត្តទៅលើគោលដៅហាត់សមផងដែរ៕