ថៅកែដ៏មានប្រជាប្រិយភាពទាំងបីរូបល្បីខាងគៀងគរពលករឆ្លងដែនចូលទៅប្រទេសឡាវលួចកាប់ឈើប្រណិតគ្រប់ប្រភេទ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថៅកែដ៏មានប្រជាប្រិយភាពទាំងបីរូបល្បីខាងគៀងគរពលករឆ្លងដែនចូលទៅប្រទេសឡាវលួចកាប់ឈើប្រណិតគ្រប់ប្រភេទ! ! !

22/03/2018
ស្ទឹងត្រែង ថៅកែដ៏មានប្រជាប្រិយភាពទាំងបីរូបល្បីខាងគៀងគរពលករឆ្លងដែនចូលទៅប្រទេសឡាវលួចកាប់ឈើប្រណិតគ្រប់ប្រភេទធ្នង់បេងនិងប្រមូលទិញផ្តាច់មុខជាច្រើនឆ្នាំអត់មានអ្នកបង្ក្រាបសង្ស័យ ត្រូវរូវគ្នាជាមួយមន្ត្រីជំនាញពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្ត។

ខេត្តស្ទឹងត្រែង សកម្មភាពពលករខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវកាប់ឈើ ប្រណិតប្រភេទធ្នង់និងបេងនៅតែបន្តឥតឈប់ដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរណាទប់ស្កាត់និងបង្ក្រាបឡើយ ។

នេះបើយោងតាមសេចក្តីរាយការណ៍ពីឃុំសេកុងនិងឃុំព្រែកមាសស្រុកសៀមប៉ាងកាលពីថ្ងៃទី20ខែមិនាឆ្នាំ២០១៨បានឲ្យដឹងថាបច្ចុប្បន្ននេះបទល្មើសឈើធ្នង់និងបេងនៅតែមានភាពគរគ្រឹកគរគ្រែងដោយធ្វើការប្រមូលទិញនិងគៀងគរពលករឆ្លងដែនយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមឈ្មួញដុះស្លែក្រាក់ៗនៅតាមច្រករបៀងមួយរយមួយ(101)ច្រកអូរគួកនិងច្រកអូរ
អាល័យនៃស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

ថៅកែដែលធ្វើសកម្មភាពខាងលើត្រូវបានគេស្គាល់ទី1ឈ្មោះ សាន្តស្នាក់
នៅផ្ទះជួលភូមិបានមួងឃុំសេកុង ទី2ឈ្មោះណាក់ទីបីឈ្មោះហេងអ្នកទាំងពីររស់នៅភូមិកម្ចាញគោកឃុំស្រែសំបូរហើយពួកគេធ្វើការប្រមូលទិញឈើប្រណិតនិងគៀងគរពលករឆ្លងដែនជាច្រើនឆ្នាំមកហើយមិនដែលត្រូវបានបង្រាបពីសមត្ថកិច្ចម្តងណាឡើយ ជាពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើពីថ្នាក់ស្រុកដល់ថ្នាក់ខេត្តតែម្តងដោយគេសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធទើបបទល្មើសខាងលើអាចប្រព្រឹត្តបានយ៉ាងរលូន។

ប្រភពពីសមត្ថកិច្ចតូចតាចបានលួចខ្សិបប្រាប់ថាថៅកែវ័យក្មេងទាំងបីខាងលើរកស៊ីឈើប្រណិតជាច្រើនឆ្នាំមកហើយដោយរគេប្រមូលទិញឈើប្រណិតតាមច្រករបៀងទាំងបីច្រកខាងលើយកមកសំចតនៅស្រុកសៀមប៉ាងនៅពេលគ្រប់ចំនួនហើយគេធ្វើការដឹកជញ្ជូនតាមរថយន្តឆ្លងកាត់ទីរួមខេត្តស្ទឹងត្រែងនិងបន្តទៅខេត្តក្រចេះដើម្បីយកចូលប្រទេសវៀតណាមដែលជាទីចុងក្រោយ។

ពាក់ព័ន្ធពីសកម្មភាពខាងលើអ្នកយកព័ត៌មាន យើងមិនអាចសុំការបំភ្លឺពីលោកអ៊ុំ រ៉ា នាយផ្នែករដ្ឌបាលព្រៃឈើស្រុសៀមប៉ាងបានទេនៅព្រឹកថ្ងៃទី21ខែមិនា
2018ដោយទូរស័ព្ទមិនអាចទាក់ទងបាន។តែយ៉ាងណាក៏ដោយលោក
ផាន់ យុទ្ធអភិបាលស្រុកសៀមប៉ាងបានថ្លែងថាបញ្ហាឈ្មួញរកសុីខាងលើ
លោកមិនបានដឹងទេព្រោះលោកទើបតែមកកាន់តំណែងថ្មីតែបច្ចុប្បន្នលោកធ្វើការបង្ក្រាបអស់ហើយផងដែរ។