នោះលេងមែនទែនហើយតើលោក នេត សាវឿន ព្រមានចាប់នគរបាលចរាចរពួនស្ទាក់ផាកខុសច្បាប់​បញ្ជូនទៅតុលាការ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នោះលេងមែនទែនហើយតើលោក នេត សាវឿន ព្រមានចាប់នគរបាលចរាចរពួនស្ទាក់ផាកខុសច្បាប់​បញ្ជូនទៅតុលាការ! ! !

21/03/2018
ភ្នំពេញ អគ្គស្នងការនគរបាលជាតិព្រមានថា ចាប់ពីពេលនេះទៅ លោក​នឹងចាប់បញ្ជូននគរបាលដែលបានប្រព្រឹត្តអំពើពុករលួយនិងនគរបាលដាក់កុងត្រួលពួនស្ទាក់ផាកពលរដ្ឋ​យកលុយ​ខុសច្បាប់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តនីតិវិធីស្រាវជ្រាវរកភស្តុតាងបន្ថែម រួចឲ្យតុលាការកាត់ទោសទៅតាមច្បាប់។​
ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរសក្តិជូននាយនគរបាលថ្នាក់ឧត្តមសេនីយនៅតាមនាយកដ្ឋាននិងស្នងការនគរបាលតាមខេត្តមួយចំនួននាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ លោក នេត សាវឿត កន្លងទៅ ប្រធាននាយករដ្ឋានមួយចំនួន​បានកាត់ប្រាក់របបពីមន្ត្រីថ្នាក់ក្រោម​ដូចជា កាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និងប្រាក់របបនានាទៀត។ លោកក៏បានព្រមាន​ដល់នគរបាលចរាចរដែលដាក់កុងត្រូលស្ទាក់ផាកពិន័យយកប្រាក់ពីពលរដ្ឋខុសច្បាប់ផងដែរ។​ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ​។
​គេហទំព័រនោះសរសេថា៖ «សម្រាប់មន្ត្រីនគរបាលចរាចរដែលប្រចាំការនៅតាមដងផ្លូវ ចាប់ពីម៉ោងនេះទៅ ឯកឧត្តមនឹងចាត់វិធានការលែងឲ្យមានការអប់រំទៀតទេហើយ ពោល គឺមន្ត្រីនគរបាលចរាចរដែលប្រចាំការនៅដងផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថឲ្យបានត្រឹមត្រូវ ត្រូវប្តូរចរឹកកោសរុសទារប្រាក់ឬទទួលប្រាក់សូកពីប្រជាពលរដ្ឋ ហើយត្រូវប្រើសំដីសំដៅឲ្យសមរម្យដាក់ប្រជាពលរដ្ឋ ហើយថាសម្រាប់បញ្ហានេះ បើនគរបាលធ្វើមិនបាន ឯកឧត្តមថាបើរកឃើញភស្តុតាង គឺត្រូវបញ្ជូនទៅតុលាការតែម្តង»។
លោក នេត សាវឿន បន្តថានគរបាលចរាចរជាកម្លាំងដែលទទួលបានប្រាក់ឧបត្ថម្ភខាងក្រៅច្រើនជាងគេ គឺប្រាក់ឧត្ថម្ភប្រចាំខែពីលោក ស ខេង ប្រាក់ផាកពិន័យច្រើនជាងគេ និងប្រាក់ឧបត្ថម្ភនានាបន្ថែមទៀត តែលោកថា បាតុភាពនិងទង្វើមិនល្អរបស់នគរបាលចរាចរមិនថយចុះទេ។​
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល គាំទ្រចំពោះចំណាត់ការព្រមាននេះ។ តែលោកថា ដើម្បីឲ្យការទប់ស្កាត់អំពើពុករលួយ​ក្នុងជួរនគរបាលឲ្យមានប្រសិទ្ធភាព ត្រូវមានយន្តការបន្ថែម ទើបចំណាត់ការនោះមានប្រសិទ្ធភាព៖​ «យើងត្រូវមានយន្តការត្រួតពិនិត្យ យន្តការទប់ស្កាត់ ដើម្បីធ្វើម៉េចកុំឲ្យគាត់ប្រព្រឹត្តអំពើពុករលួយ ហើយបើសិនជាគាត់ប្រព្រឹត្តត្រូវធ្វើម៉េចដើម្បីដាក់ទោសគាត់។ បើសិនជាគាត់ព្រមានចោលៗ ខ្ញុំថា មិនមានប្រសិទ្ធភាពទេ»​។
លោក​ ព្រាប កុល សិក្សាឃើញទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ការប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយតូចហាក់ថយចុះ តែលោកថាពុករលួយទ្រង់ទ្រាយធំមិនមានការប្រែប្រួលទេ៖ «អំពើពុករលួយចំហទ្រង់ទ្រាយតូចថយចុះគួរឲ្យគ​ត់សម្គាល់ ឧទាហរណ៍ការធ្វើអត្តសញ្ញាណ ពុករលួយប៉ូលីសចរាចរបើប្រៀបធៀបពីរ ឬ បីឆ្នាំមុន មានការថយចុះ ប៉ុន្តែអំពើពុករលួយធំៗមិនមានការថយចុះទេ​»។
របាយការណ៍របស់អង្គការសម្លាភាពអន្តរជាតិ​​បង្ហាញថា នៅឆ្នាំ២០១៥ កម្ពុជាជាប់ចំណាត់ថ្នាក់​១៥០ ក្នុងចំណោម​ប្រទេស១៦៨ ដែលជាចំណាត់ថ្នាក់អាក្រក់នៃ​ប្រព្រឹត្តអំពើពុករលួយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង ធ្លាប់ថ្លែងថាក្រសួងមហាផ្ទៃគឺជាស្ថាប័នដែលមានការប្រព្រឹត្តអំពើពុករលួយខ្លាំងជាង។ ប៉ុន្តែលោក ព្រាប កុល អះអាង ប្រព័ន្ធយុត្តិធម៌តុលាការ ពុករលួយលេខ១ ចំណែកក្រសួងមហាផ្ទៃពុករលួយលំដាប់លេខ។